បុរសអារ៉ាប់ម្នាក់ប្តឹងតុលាការឱ្យចាប់ប្រពន្ធដាក់គុក ពីបទលួចចុចទូរស័ព្ទគាត់ដោយគ្មានការអនុញ្ញាត

តុលាការសហព័ន្ធ​អារ៉ាប់រួមអេមីរ៉ាតថ្មីៗនេះបានកាត់ទោសស្ដ្រីម្នាក់ឱ្យជាប់គុក៣ខែ បន្ទាប់ពីប្ដីរបស់នាងប្ដឹងនាងពីបទលួចចុចមើលទូរស័ព្ទដៃគាត់ដោយគ្មានការអនុញ្ញាត។

នៅក្នុងពាក្យបណ្ដឹងមួយប្រឆាំងនឹងប្រពន្ធរបស់គាត់ បុរសជាប្ដីមិនបញ្ចេញឈ្មោះបានអះអាងថា នាងចូលចុចទូរស័ព្ទដៃរបស់គាត់ ខណៈដែលគាត់កំពុងគេង ហើយបានចម្លងឯកសាររួមមានរូបភាព និងការសន្ទនាជាមួយនឹងនាងនៅលើស្មាតហ្វូន ដូច្នេះនាងអាចមើលរាល់ទិន្នន័យទាំងអស់បាន។ បុរសជាប្ដីក៏បានប្តឹងផងដែរថា ប្រពន្ធគាត់បានចែករំលែកព័ត៌មានឯកជនរបស់គាត់ទៅបងប្អូនបង្កើតរបស់នាង។ បើទោះជាស្ដ្រីនោះការពារខ្លួននាងដោយនិយាយថា ប្ដីរបស់នាងមិនបានប្រាប់លេខកូដសម្ងាត់ទូរស័ព្ទ និង អនុញ្ញាតឱ្យនាងមើលទូរស័ព្ទទេ ដោយសារនាងបានចាប់បានគាត់សន្ទនាជាមួយនឹងស្ដ្រីផ្សេងទៀត ប៉ុន្តែតុលាការទីក្រុង Ras Al Khaimah នៅតែរកឃើញទង្វើខុសឆ្គងរបស់នាង។

បុរសជាប្តីបានដាក់បណ្តឹងប្តឹងប្រពន្ធរបស់គាត់ ហើយប៉ូលិសបានហៅនាងទៅសួរ​នាំ។ ករណីនេះត្រូវបានគេប្តឹងប្រឆាំងចំពោះការរំលោភលើច្បាប់សិទ្ធិឯកជនដ៏តឹងរ៉ឹងរបស់សហភាពអារ៉ាប់ ដែលចែងថាគូស្វាមីភរិយាត្រូវបានហាមឃាត់មិនឱ្យចូលប្រើទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគេដោយគ្មានការអនុញ្ញាត សូម្បីតែម្នាក់ក្នុងចំណោមពួកគេសង្ស័យថាការលួចមានអ្នកថ្មីក៏ដោយ៕
 

adverise with khmeread