Juventus បង្ហាញចំណាប់អារម្មណ៍លើ Aaron Ramsey

          ក្លឹប Juventus បាន​ចូល​រួមដើម្បី​ប្រជែងផ្ទេរ​​កីឡាករ Aaron Ramsey ខណ: ខ្សែបម្រើ​របស់ក្លឹប Arsenal រូបនេះក៏ត្រូវ​បាន​ក្លឹប Liverpool និង​ Chelsea ចាប់អារម្មណ៍​ផងដែរ ។

          ប៉ុន្តែ​ក្លឹប Juventus ហាក់ដូចជា​មាន​ប្រៀប​ជាងគូប្រជែង​របស់ខ្លួន។ ពីព្រោះ​កីឡាករ​សញ្ជាតិ​វ៉េល​រូបនេះ​នឹង​នៅទំនេរ​ ហើយអាចចុះកិច្ច​ព្រមព្រៀង​បាន​។ Ramsey អាចនឹង​ទាមទារ​ប្រាក់ឈ្នួល​២៥០.០០០​ផោន​ក្នុង​មួយសប្តាហ៍។

          ក្រុម​ជើងឯក​នៅក្របខណ្ឌ Serie A មួយនេះបាននាំមុខ​គេ​ដាច់​​៦ពិន្ទុ​​នៅលើ​តារាង ហើយ​អ្នកចាត់ការលោក​​ Massimiliano Allegri គឺជា​អ្នកគាំទ្រ​របស់កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ។

          បើទោះបីជាក្លឹប Liverpool និង​ Chelsea ក៏ជា​កន្លែងដ៏ល្អ​របស់ Ramsey ដែលធ្វើឲ្យ​កីឡាករ​រូបនេះ​អាចបន្តនៅ​អង់គ្លេស​ជាមួយ​ក្រុមគ្រួសារ​ ក៏ប៉ុន្តែឱកាស​នៃការ​ទទួល​បាន​មេដាយ​ជើងឯកជាមួយក្លឹប​ Juventus និង​ឱកាស​លេងជាដៃគូ​ជាមួយ​កីឡាករ Cristiano Ronaldo ក៏ជា​បញ្ហាសំខាន់​ផងដែរ៕

adverise with khmeread