ជាងផ្សាដែកប្រហែសស្ទើរគ្រប់ពេល, ផ្កាភ្លើងធ្លាក់ចូលម៉ាស៊ីនត្រជាក់ឆេះឈុល

ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គិភ័យឆេះអគារពាណិជ្ជកម្មRHBនៅជាន់ទី២-៣ និង៤  បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី៩ តុលា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចផ្លូវលេខ១០៨ កែងសហព័ន្ធរុស្ស៊ី​ ភូមិ៥​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។ 

​សមត្ថកិច្ចនិយាយថា​ ​មូលហេតុមានជាងផ្សាដែកធ្លាក់ចូលក្នុងម៉ាស៊ីនត្រជាក់នៅជាន់ទី២-៣-៤ បណ្តាលឱ្យឆេះសន្ធោសន្ធៅតែម្តង​ ខូចអគារអស់មួយផ្នែកធំ។ ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យចំនួន២៥គ្រឿងបានចេញដំណើរទៅជួយធ្វើអន្តរាគមន៍​ ប៉ុន្តែបាញ់ទឹកអស់ត្រឹមតែ១៤គ្រឿងប៉ុណ្ណោះ​ ហើយរលត់ទៅវិញនៅវេលាម៉ោងល្ងាចថ្ងៃដដែល៕


 

adverise with khmeread