បុរសចិនមកច្រៀងខារ៉ាអូខេរួចយកនារីខ្មែរមកដេកនៅសណ្ឋាគារ លាភហ៊ាង, ព្រឹកឡើងរឹងស្តូក

ភ្នំពេញ​ ៖ មានករណីបុរសជនជាតិចិនម្នាក់ដេកស្លាប់មួយនាក់ដែលស្ថិតនៅក្នុងសណ្ឋាគារ លាភហ៊ាង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី​១១ តុលា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៤០នាទីព្រឹក។ 

​ប៉ូលិសនិយាយថា​ សពឈ្មោះ Luo Qiang ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន សព្វថ្ងៃស្នាក់នៅ ភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។   

​ប៉ូលិសបន្តថា​ ​កាលពីម្សិលមិញមានជនជាតិចិនបីនាក់បានមកច្រៀងនៅ ខារ៉ាអូខេ ឌីយ៉ាម៉ង់​។ លុះដល់ម៉ោង៩ និង២៩នាទី ក៏គិតលុយហើយឈប់ច្រៀង ហើយចិនៗទាំងបីនាក់ក៏បបួលនារីទាំងបីនាក់ដែលកំដរមកគេងជាមួយនៅសណ្ឋាគារ លាភហ៊ាង បន្ទប់លេខ119។ 

​ពេលមកដល់ភ្លាមគាត់(សព)ក៏ទិញទឹកសណ្ដែក២កំប៉ុងញ៉ាំ រួចហើយក៏គេងជាមួយគ្នាទៅ លុះដល់ម៉ោង៣ និង៣០នាទី ​ជនរងគ្រោះ (សព) ក៏បានដកចង្ការមាន់ឃើញដូចនោះនារី ដែលមកដេកជាមួយនោះក៏រត់ទៅគោះបន្ទប់ហៅមិត្តភក្ដិដែលមកជាមួយតែមិនគេមិនបើកទ្វារ ​រួចហើយក៏ត្រឡប់មកបន្ទប់វិញដោយស្មានថាដៃគូររបស់ខ្លួនដេកស្រម៉ុកធម្មតា រួចហើយក៏គេងដែរទៅ​។ 

​លុះព្រឹកឡើងនារីដែលដេកជាមួយក៏ដាស់សុំលុយទៅផ្ទះ ក៏ឃើញមានសភាពជាំពេញខ្លួននឹងមានសភាពរឹងហើយក៏ប្រាប់មកម្ចាស់សណ្ឋាគារហើយរាយការណ៍មកសមត្ថកិច្ច​។  តាមការពិនិត្យពីជំនាញកោសល្យវិច័យបានឱ្យដឹងថាស្លាប់ដោយសារគាំងបេះដូង ហើយសពត្រូវបានស្ថានទូតចិនឱ្យយកមករក្សាទុកនៅពេទ្យរុស្ស៊ី(ក្លាស្សេ)រង់ចាំសាច់ញាតិបង្កើតមកទទួល៕  


 

adverise with khmeread