ចាប់ខ្លួនស្ត្រីម្នាក់តាមដីកា ពីបទ រំលោភលើទំនុកចិត្ត

​តាកែវ​ ៖​ ​ប៉ូលិសខេត្តតាកែវ បានធ្វើការចាប់ខ្លួនស្ត្រីម្នាក់​ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ តាមដីកាតុលាការ។ 

​ប៉ូលិសនិយាយថា​ ជនជាប់ចោទ ឈ្មោះ លាង ចន្នី ភេទស្រី អាយុ៣៥ឆ្នាំ  មុខរបរធ្វើស្រែ នៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ​។ 

ការចាប់ខ្លួនយោងតាមដីកាលេខ ២១៦ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ របស់ចៅក្រមជំនុំជម្រះ វ៉ាន់ សែនវិសុទ្ធ​ ពីបទ រំលោភលើទំនុកចិត្ត​។ បច្ចុ្បន្នបានកសាងសំណុំរឿងបន្ថែមបញ្ជូនទៅតុលាការតាមនីតិវិធី​៕

adverise with khmeread