ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ​ប្រគល់រ​ង្វាន់ iPhoneX ជូនអ្នកឈ្នះពីកម្ម​វិធីពិ​សាដោ​យទទួលខុស​​ត្រូវដែល​មានឈ្មោះ “GET YOUR SHAPE BACK”

រាធានីពេញ៖ កាលពីថ្ងៃ​សុក្រទី ៥ ខែតុល​ ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ​ដែលជាក្រុមហ៊ុនផលិតយស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stoutបានប្រគល់រ​ង្វាន់ iPhoneX ថ្មីសន្លាងមួយគ្រឿងជូនលោក ឌុល​វណ្ណា ​​ដែលជាអ្ន​កឈ្នះពីកម្ម​វិធីពិសាដោយទទួលខុសត្រូវ​ដលមានឈ្មោះ “GET YOUR SHAPE BACK” ក្នុងការចាប់ឆ្នោ​តផ្សងសំណាងដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃ ៧ ខែកញ្ញាកន្លងមក។

ក្រុ​មហ៊ុននឹងចែករង្វា​ន់ទូរស័ព្ទ​ iPhone ថ្មីមួយគ្រឿង​ទៀត នៅក្នុង​រយៈ​ពេលប៉ុន្មានខែ​​ខាងមុខ ដូច្នេះសូមលើ​កទឹកចិត្តអតិថិជនទាញយកកម្ម​វិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វា​ន់ដ៏អស្ចា​រ្យនេះ​ពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។

នៅក្នុង​កម្ម​វិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មាតហ្វូន​ (ទាំងប្រព័ន្ធ​​ IOS ឬ Android) អាចលេង​ហ្គេ​មចងចាំ ប្រសិនអ្នកទទួលបានពិន្ទុពេញ (6 ពិន្ទុ) ​ អាចមានឱកាសឈ្នះរង្វា​ន់ iPhone X តាមរយៈការចាាប់រង្វា​ន់។

ដើម្បីអប់រំអតិថិជនឱ្យចេះទទួលទានក្នុងម្រិ​តមធ្យម យើងបានបង្កើ​ត​កម្មវិធីពីរ៖ (1) តាមទំព័រហ្វេស​ប៊ុក Get Your Shape Back KH និង (2) កម្ម​វិធីទូរស័ព្ទស្មាតហ្វូន​​ដែលមានឈ្មោះ “Get Your Sexy Back” ឬ “GYSB”.​។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេស​ប៊ុកនេះមានអ្នកគាំ្រទ 110,000 នាក់ និងមានអ្នកទាញយកកម្ម​វិធីនេះចំនួន 18,000 ។

គួររម្លឹកថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែល​ក្រុ​មហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធ​យុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្ដុះឱ្យ​មានឥរិយាបថទទួលខុសត្រូវចំពោះ​ការទទួលទានគ្រឿងស្រ​វឹង។

adverise with khmeread
PR