ដុំថ្មពីឋានព្រះចន្ទជ្រុះមកផែនដីកាលពីរាប់ពាន់ឆ្នាំមុន ដែលគេរើសបាននៅអាហ្វ្រិក រំពឹងលក់ដេញថ្លៃបានខ្ទង់កន្លះលានដុល្លារ

ថ្មឋានព្រះចន្ទ១ដុំ ដែលគេរកឃើញនៅលើផែនដី អាចនឹងឡើងថ្លៃរហូតដល់ទៅ ៥០០.០០០ ដុល្លារ នៅពេលលក់ដេញថ្លៃ។

ដុំថ្មទេពច្យុតពីឋានព្រះចន្ទទម្ងន់ ៥,៤៤ គីឡូក្រាម ដែលគេរកឃើញនៅអាហ្វ្រិកខាងលិចកាលពីឆ្នាំមុន គ្រោងនឹងដាក់លក់ដេញថ្លៃដោយក្រុមហ៊ុន RR Auction ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន ហើយនឹងត្រូវដាក់ដេញថ្លៃតាមអនឡាញចាប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃទី ១៨ ខែតុលា។

ក្រុមហ៊ុន RR Auction បានពណ៌នាថា វាជា "ដុំថ្មទេពច្យុតដ៏សំខាន់បំផុតមួយ ដែលអាចរកទិញបាននៅលើពិភពលោកនាពេលបច្ចុប្បន្ន" ហើយជាបំណែកធំបំផុតមួយនៃព្រះចន្ទ ដែលត្រូវបានដាក់លក់។

ថ្មដែលគេដាក់ឈ្មោះថា NWA 11789 ឬហៅថា Buagaba ត្រូវបានរកឃើញកាលពីឆ្នាំមុននៅក្នុងតំបន់ដាច់ស្រយាលមួយនៃប្រទេសម៉ូរីតានី ប៉ុន្តែប្រហែលជាបានធ្លាក់លើផែនដីរាប់ពាន់ឆ្នាំមកហើយ។

លោក Geoff Notkin នាយកប្រតិបត្តិក្រុមហ៊ុន Aerolite Meteorites ដែលលក់ដុំថ្មនេះបាននិយាយថា ភាគច្រើននៃទេពច្យុតពីឋានព្រះចន្ទ ដែលគេរកឃើញ គឺមានទំហំប៉ុនគ្រាប់វ៉លណាត់ ឬ គ្រាប់បាល់កូនហ្គោលប៉ុណ្ណោះ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត