ចម្ងល់ត្រូវបានស្រាយ! នាំគ្នាផ្អើលពេញ Twitter ថា រូបគំនូរអាយុ ១៥០ ឆ្នាំនៅអាល្លឺម៉ង់ គឺជានារីម្នាក់កំពុងកាន់ iPhone តាមពិត...

រូបគំនូរពីទសវត្សរ៍ឆ្នាំ ១៨៦០ មានព័ត៌មានលម្អិតពីសម័យទំនើបនេះ។ នោះគឺ នារីម្នាក់កំពុងដើរហាក់បីដូចសម្លឹងមើលជិតទូរស័ព្ទ។

ខណៈដែល បុរសម្នាក់ក្រាបរង់ចាំឱ្យផ្កាមួយទៅនាង នាងមិនបានមើលបុរសនោះឡើយ។

ជាការពិតណាស់ ស្ដ្រីនោះហាក់បីដូចជាកាន់ទូរស័ព្ទ ប៉ុន្ដែសម្លៀកបំពាក់មើលទៅដូចជាមិនមានអ្វីផ្លាស់ប្ដូរឡើយ។

អ្នកលេងបណ្ដាញសង្គម Twitter ឈ្មោះ Glaswegian Peter Russell គឺជាអ្នកដែលរកឃើញមាន iPhone នៅលើរូបគំនូរចំណាស់នោះ នៅពេលគាត់ទៅទស្សនាសារមន្ទីរ Neue Pinakothek ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់។

យោងតាមវេបសាយ Gallery រូបភាពនោះ គឺនាងមិនមែនកាន់ទូរស័ព្ទ iPhone អ្វីនោះទេ ផ្ទុយទៅវិញនាងជក់ចិត្តនឹងការអានសៀវភៅចម្រៀងតូចមួយប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត