បុរសចិនម្នាក់ទើបតែបំបែកកំណត់ត្រាក្នុងការបញ្ចេញសំឡេងណោតបានខ្ពស់បំផុតលើពិភពលោក

លោក Xiaolong Wang មកពីប្រទេសចិនទើបតែបានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយសម្រាប់ការសម្តែងសំឡេងណោតបានខ្ពស់បំផុត។

Wang បានបំបែកកំណត់ត្រា Guinness World Record សម្រាប់ការសម្ដែងសំឡេងណោតខ្ពស់ជាងគេផ្នែកបុរស អំឡុងពេលការបង្ហាញខ្លួនក្នុងកម្មវិធីការប្រកួតហ្គេមចិនមួយហៅថា “Happy Camp”។

នៅពីមុខគណកម្មការ Guinness លោក Wang បានដាក់កាសត្រចៀតមួយនៅនឹងត្រចៀកគាត់ និងមួយផ្សេងទៀតនៅត្រគាករបស់គាត់ មុនពេលកាសស្រូបសំឡេងណោតត្រចៀកដល់ណោតទី ៨ (5,423 Hz) នៅពីមុខទស្សនិកជនទាំងអស់។ សំឡេងដែលគាត់បានបញ្ចេញ គឺខ្ពស់ដូចជាសំឡេងកញ្ជែអ៊ីចឹង។

ហើយគាត់ធ្វើបានលើសពាក់កណ្ដាលនៃអ្នកកាន់កំណត់ត្រាចាស់ ដែលធ្វើឡើងដោយតារាចម្រៀងអូស្ដ្រាលីលោក Adam Lopez ក្នុងឆ្នាំ ២០០៩៕


 

adverise with khmeread