ប្តីប្រពន្ធទើបរៀបការបាន ៤ ថ្ងៃស្លាប់យ៉ាងអាណោចអធម៌ ពេលកំពុងដើរលើចិញ្ចឹមថ្នល់ ស្រុតដីប្រឹបជម្រៅ ១៦ ម៉ែត្រនៅចិន

ឪពុកម្នាក់ កូនរបស់គាត់វ័យ ១១ ឆ្នាំម្នាក់ និងប្ដីប្រពន្ធទើបតែរៀបការថ្មីថ្មោង បានទទួលមរណភាព បន្ទាប់ពីត្រូវបានលេបដោយអន្លង់យក្សនៅតាមចិញ្ចើមផ្លូវដើរមួយកន្លែងក្នុងភាគនិរតីប្រទេសចិន។

ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃអាទិត្យក្នុងទីក្រុង Dazhou ខេត្ត Sichuan ប្រទេសចិន។ អ្នកសង្គ្រោះប្រមាណ ៤០០ នាក់ និងអ្នកជីកដី ១០០ នាក់ត្រូវបានគេហៅទៅកន្លែងកើតហេតុដើម្បីស្វែងរកជនរងគ្រោះ ដែលធ្លាក់ទៅប្រហោងនោះ។គេជឿថា អន្លង់នោះមានទំហំ ១០ ម៉ែត្រ និងជម្រៅជិត ១៦ ម៉ែត្រ។

អ្នកសង្គ្រោះដំបូងរកឃើញស្ដ្រីម្នាក់នៅរស់ ប៉ុន្ដែបានទទួលរមណភាពនៅពាក់កណ្ដាលយប់ថ្ងៃចន្ទ។ ហើយចំណែកឯប្ដីរបស់នាង មិនរកឃើញឡើយរហូតដល់ម៉ោង ៩ ព្រឹក បន្ទាប់ពីការស្លាប់របស់នាង។

ឪពុករបស់កូនក្រមុំនេះត្រូវបានគេស្គាល់ឈ្មោះគាត់ថា Mu បាននិយាយថា ប្ដីប្រពន្ធវ័យ ២៣ ឆ្នាំទើបតែរៀបការនៅថ្ងៃទី ៣ តុលា គឺបានបួនថ្ងៃគត់មុនពេលឧបទ្ទវហេតុដ៏កាចសាហាវនេះកើតឡើង៕ 


 

adverise with khmeread