adverise with khmeread 1

Spurs មានឱកាស​ឡើងទៅ​លេខ​មួយ​កាន់តែ​ខ្ពស់​ខណៈ​ក្រុម​លោក Ranieri ធ្វើបាន​ត្រឹម​ស្មើ​យប់មិញ​

​ក្រុមបាល់ទាត់ Leicester បាន​ទាត់ចោល​ឱកាស​មាស​ដើម្បី​មាន​ប្រាំ​ពិន្ទុ​ដាច់​ពី​ក្រុម​លេខ​ពីរ​និង​ឥឡូវ​ពួកគេ​ប្រឈមមុខ​ធ្លាក់​ចេញពី​លេខ​មួយ​ប្រសិនបើ Spurs ឈ្នះ​យប់​នេះ​។​

​ក្រុម​ក​ញ្ច្រោ​ង​បាន​តាម​ពីរ​គ្រាប់​មកវិញ​បន្ទាប់ពី​ភ្លាត់​មួយ​គ្រាប់​ដំបូង​ដែល​ធ្វើបាន​ដោយ​ក្រុម West Brom ហើយ​ពួកគេ​ក៏​ស៊យ​ណាស់ដែរ បន្ទាប់ពី​ទាត់​បុករ​បាទី​ដល់​ទៅ​ពីរដង​ដោយ​កីឡាករ Jamie Vardy និង Shinji Okazaki​។​

​លទ្ធផល​ស្មើ​នេះ​កើតឡើង​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ Norwich ១-០ យ៉ាង​តឹង​កាលពី​ប្រកួត​មុន និង​ឥឡូវ​ក្រុម​មាន់​ខ្នាយ​មាស​មានឱកាស​ដើម្បី​ឡើង​ទៅលើ​កំពូល​តារាង​ដោយសារ​គ្រាប់​បាល់​ស៊ុត​លើស Leicester​។​

​ប៉ុន្តែ​លោក Ranieri ដែល​ក្រុម​របស់លោក​នឹង​ជួប​ក្រុម Watford នៅ​ថ្ងៃ​សៅរ៍​នេះ បាន​និយាយថា "​យើង​នៅមាន​សង្ឃឹម ហើយ​ស្មារតី​របស់​យើង​បាន​ត្រៀម​ជានិច្ច​ដើម្បី​ប្រយុទ្ធ​សាជាថ្មី​"​។ យើង​រកបាន​ដល់​ទៅ​ពីរ​គ្រាប់​និង​ប្រសិនបើ​យើង​មានសំណាង​តែ​បន្តិច​យើង​ប្រហែលជា​ឈ្នះ​ការប្រកួត​នេះ​បាត់ទៅហើយ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់