Thierry Henry ទទួលបានភ្លើងខៀវដើម្បីដឹកនាំក្លឹប Monaco បន្ទាប់ពីបណ្តេញអ្នកចាត់ការ Leonardo Jardim

          ក្លឹប Monaco បាន​បណ្តេញ​គ្រូបង្វឹក​ Leonardo Jardim បន្ទាប់ពី​ការ​ចាប់ផ្តើម​ដ៍ខកចិត្ត​ក្នុង​យុទ្ធ​នាការ​ក្របខណ្ឌ Ligue 1 ។​

          បរាជ័យ​របស់​លោក Jardim នៅពេលនេះ​អាចផ្តល់​ភ្លើង​ខៀវ​ដល់អតីត​វីរបុរស​ក្លឹប Arsenal លោក Thierry Henry ​ដែលជាជំនួយ​ការ​​របស់​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ ដើម្បី​ចូល​ដឹកនាំ​ក្លឹបនេះ។ បច្ចុប្បន្ន ក្រុម Monaco ឈរ​នៅ​លេខ​រៀងទី​១៨​នៅលើ​តារាង​ ដោយ​ទើបតែឈ្នះ​១​ប្រកួត​ប៉ុណ្ណោះឆ្លង​កាត់​៩ប្រកួត​បើកដំបូងនៅ​រដូវកាល​ថ្មី​នេះ។

          កាល​ពី​ថ្ងៃពុធ Henry បាន​បដិសេធ​ឱកាស​ដឹកនាំ​ក្រុម Aston Villa បន្ទាប់ពី​ក្លឹប Monaco ទាក់ទង​ឲ្យ​ត្រឡប់​ទៅកាន់​ក្លឹបនេះ។​

Henry ធ្លាប់លើក​ពាន​ជាមួយ​ក្រុម Monaco អំឡុង​ពេល​៧ឆ្នាំ​ជាមួយ​ក្រុមនេះ​។ ក្លឹប​នេះ​ពិតជា​ទាក់ទាញ​ជំនួយ​ការ​វ័យ៤១​ឆ្នាំ​រូបនេះ​ ឲ្យ​ចូលរួម​ពិភាក្សា​ជាមួយ​ខ្លួន។

          អតីត​ខ្សែប្រយុទ្ធ​ក្លឹប Arsenal រូបនេះ​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ក្លឹប Monaco។ Henry ចាប់ផ្តើម​ពី​ថ្នាល​របស់​ក្លឹប Monaco និង​បង្ហាញមុខ​១៤១លើក​សម្រាប់​ក្លឹប​នេះ ដោយ​លើក​ពាន​ក្របខណ្ឌ Ligue 1 អំឡុង​ឆ្នាំ​១៩៩៦/៩៧​៕

adverise with khmeread