ប្តីឆែកមើល Google Street View ឃើញរូបប្រពន្ធកំពុងកៀកកើយជាមួយប្រុសក្មេង មកដល់ផ្ទះវិញ លែងលះប្រាវ!

Google Maps បានបង្កឱ្យការលែងលះមួយ បន្ទាប់ពីប្តីមួយរូបបានរកឃើញប្រពន្ធរបស់ខ្លួននៅក្នុងរូបភាពជិតស្និទ្ធមួយជាមួយនឹងបុរសមួយរូបផ្សេងទៀត។

ដើមឡើយ បុរសជាប្តីរូបនេះបាននឹងកំពុងព្យាយាមរកមើលវិធីល្អបំផុតដើម្បីបញ្ចប់ការធ្វើដំណើររបស់គាត់ទៅកាន់ស្ពានពេញនិយមមួយ ក្នុងរដ្ឋធានី Lima ប្រទេសប៉េរូ។ ប៉ុន្តែបន្ទាប់មកគាត់បានឃើញភរិយារបស់គាត់ស្ថិតនៅលើបង់អង្គុយមួយកំពុងអង្អែលសក់របស់បុរសមួយរូប ខណៈដែលក្បាលរបស់គាត់បានកើយនៅលើភ្លៅរបស់នាងនៅក្នុងកម្មវិធី Google Street View។

ខណៈដែលរូបភាពនេះត្រូវបានផ្តិតក្នុងឆ្នាំ២០១៣ ក្នុងប្រទេសប៉េរូ ប្តីពោរពេញទៅដោយភ្ញាក់ផ្អើលបានកត់សម្គាល់រូបភាពនេះកាលពីពេលថ្មីៗ ដែលវាបានបង្ហាញឱ្យថាស្រ្តីក្នុងរូបភាពកំពុងស្លៀកសម្លៀកបំពាក់ដូចគ្នាទៅនឹងប្រពន្ធរបស់គាត់មែន។ ដូច្នេះគាត់បានពង្រីករូបភាព និងដឹងថាវាជាការពិតជាប្រពន្ធគាត់មែន។

ប្តីប្រពន្ធទាំងពីរបានលែងលះគ្នា បន្ទាប់ពីស្រ្តីជាប្រពន្ធបានទទួលស្គាល់ថាខ្លួនមានស្នេហាលួចលាក់៕


 

adverise with khmeread