តើអ្នកចូលចិត្តមើលកូនជ្រូកពេលកំពុងបរិភោគអាហារទេ?

ខណៈដែលកំពុងបរិភោគមីស៊ួពោះវៀនជ្រូកពេលល្ងាចនៅអាហារដ្ឋានមួយកន្លែងនៅផ្លូវ Changi កាលពីយប់ថ្ងៃអាទិត្យ វីដេអូបុរសពីរនាក់កំពុងរួមភេទជាមួយនឹងគ្នាចាក់ផ្សាយលើទូរទស្សន៍ឆ្លាត (Smart TV) ជាប់លើជញ្ជាំង។​

វីដេអូដែលមានថេរវេលាចំនួ​ន ១២ វិនាទីត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម Reddit បង្ហាញអតិថិជនពីរនាក់ប្ដីប្រពន្ធកំពុងបរិភោគអាហារសម្លឹងមើលទៅទូរទស្សន៍យ៉ាងភ្ញាក់ផ្អើលបំផុត។

នៅពេលខាងនារីសម្លឹងមើលទាំងគាំងស្កប់ ខាងបុរសក៏បានមើលទាំងគាំងស្កប់ដូចគ្នា នៅពេលទូរទស្សន៍ចាក់ផ្សាយរឿងសិចភេទដូចគ្នា។

បុគ្គលិកអាហារដ្ឋានម្នាក់ទីបំផុតដឹងថាមានអ្វីមិនស្រួលកើតឡើង នៅពេលឃើញអ្នកបរិភោគអាហារកំពុងទាញកាមេរ៉ាទូរស័ព្ទថត។ គាត់ភ្លាមក៏បានទៅចុចបិទទូរទស្សន៍។

អ្នកបរិភោគម្នាក់នៅហាង Seng Kee Black Chicken Herbal Soup និយាយថា ការពញ្ញាក់អារម្មណ៍នេះ គឺមិនមែនធ្វើឡើងដោយបុគ្គលិកនៅហាងនោះទេ ព្រោះពួកគេកំពុងរវល់បម្រើអតិថិជន។ 

ប្រហែលម្នាក់ក្នុងចំណោមពួកគេបាន Hack ចូលទូរទស្សន៍ Smart TV ដើម្បីចាក់រឿងអាស់គ្រៀមបែបនេះ ចាប់តាំងពីទូរទស្សន៍ឆ្លាតអាចភ្ជាប់ជាមួយនឹងស្មាតហ្វូនបាន៕

ចុចត្រង់នេះដើម្បីមើលវីដេអូ៖ Video Reddit

 

adverise with khmeread