បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទលួចបារី២ប៊ិច

​ភ្នំពេញ​ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ដោយមានការសហកាពីកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង៦ និង១២នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅក្បែរច្រកចូលបុរីវិមានកូលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទលួចបារី៥៥៥ដោយយោងលើបណ្តឹងរបស់ជនរងគ្រោះ ​តំណាងក្រុមហ៊ុន លី ណា ណា (internationaltranding Co.LTD)។
  
​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ កាង ឌីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកប្រែភាសាចិន ស្នាក់នៅផ្ទះ១១០Eoផ្លូវ២១៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា​។ 

​ចំណែកជនរងគ្រោះឈ្មោះ ងួន មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានឱ្យថៅកែក្រុមហ៊ុន លីណាណា ស្នាក់នៅផ្ទះលេខ៧០ ផ្លូវ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុន លីណាណា​)។ វត្ថុតាងចាប់យក​ បារី៥៥៥ ចំនួន២ប៉ិច (បារីរបស់ក្រុមហ៊ុន លីណាណា)និងម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-5700​។     

​បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងទៅតុលាការផ្តន្ទាទោស​៕

adverise with khmeread