adverise with khmeread 1

​ប្រិយមិត្ត Chelsea ជឿថា​ពួកគេ​អាច​លេង Champions League រដូវ​កាល​ក្រោយ​បន្ទាប់ពី​ឈ្នះ Norwich យប់មិញ​

​ក្រុម​អ្នកគាំទ្រ​តោ​ខៀវ Chelsea បាន​ទស្សន៍ទាយ​ថា ពួកគេ​នៅតែ​អាច​តោងទៅ​កំពូល​ទាំង​បួន​បន្ទាប់ពី​បំបាក់​ក្រុម Norwich កាលពី​យប់មិញ​នេះ​។​

​តោ​ខៀវ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-១ នៅ​ទឹកដី Carrow Road បន្ទាប់ពី​កីឡាករ Kenedy ស៊ុត​បើកឆាក​ដ៏​អស្ចារ្យ​ក្នុង​វិនាទី​ទី ៣៩ និង​ខ្សែប្រយុទ្ធ Diego Costa រកបាន​គ្រាប់​ទី​ពីរ​មុន​ការប្រកួត​បញ្ចប់​ក្នុង​តង់​ទីមួយ​។​

​ប៉ុន្តែ Norwich ក៏​តាម​បាន​មួយ​គ្រាប់​មកវិញ​ដោយ​កីឡាករ Nathan Redmond ក្នុង​នាទី​ទី ៦៨ និង​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Guus Hiddink មាន​ភាពភ័យខ្លាច​បន្តិច​បន្តួច ប៉ុន្តែ​ពួកគេ​នៅតែ​អាច​យក​បី​ពិន្ទុ​ដដែល និង​បាន​ដឹកនាំ Chelsea ទៅ​ចំណាត់ថ្នាក់​លេខ​ប្រាំបី​ទៀតផង​។​

​ជ័យជម្នះ​នេះ គឺ​ជាប់​គ្នា​បី​ដង​របស់ Chelsea ក្នុង​លី​ក​រដូវ​កាល​នេះ ដែល​ពួកគេ​ខាន​ស្គាល់​រសជាតិ​នេះ​តាំងពី​ខែមេសា ឆ្នាំ ២០១៥ មកម្ល៉េះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់