លទ្ធផលស្មើគ្នា! អ្នកប្រដាល់ឥណ្ឌា២នាក់វាយចំចំណុចសំខាន់ដូចគ្នា សន្លប់ក្នុងពេលដំណាលគ្នា

អ្នកប្រដាល់ពីររូបក្នុងប្រទេសឥណ្ឌាបានដួលសន្លប់ជាក់ស្តែងក្នុងពេលតែមួយ នៅក្នុងទិដ្ឋភាពដ៏ចម្លែកបំផុតមួយដែលអ្នកនឹងមិនធ្លាប់បានឃើញនៅក្នុងឆ្នាំនេះទេ។

នៅក្នុងលក្ខខណ្ឌនៃច្បាប់ ការដួលទាំងសងខាងគឺពិតជាកម្រ ដែលក្រុមប្រឹក្សាត្រួតពិនិត្យភាគច្រើនមិនមានចំណាត់ថ្នាក់សម្រាប់ដាក់ឱ្យពួកគេនោះឡើយ ប៉ុន្តែយើងអាចត្រឹមសន្មត់ថាការប្រកួតដ៏ពិសេសនេះត្រូវបញ្ចប់ដោយលទ្ធផលស្មើគ្នា។

អ្នកប្រដាល់ទាំងពីររូបស្ថិតក្នុងវីដេអូបានម៉ាត់ម្នាក់មួយដៃចំសៀតថ្កា ខណៈដែលអ្នកផ្តិតវីដេអូត្រូវបានគេឮកំពុងនិយាយថា "តើមានអ្វីកើតឡើងហ្នឹង"។

វាចំណាយពេលប្រមាណជា ២៥វិនាទីសម្រាប់កីឡាករទាំងពីរដើម្បីឱ្យពួកគេងើបឈរវិញបាន ខណៈដែលអាជ្ញាកណ្តាលបានលើកដៃរបស់គាត់ឡើងលើ៕


 

adverise with khmeread