Arsenal និង Spurs គ្រោងប្រជែងគ្នាដើម្បីផ្ទេរខ្សែការពារ Eric Bailly

          ខ្សែការពារ​កណ្តាលសញ្ជាតិកូតឌីវ័រ Eric Bailly ហាក់ដូចជា​លែង​ក្លាយ​ជា​កីឡាករ​សំណប់ចិត្ត​របស់​ Man Utd ទៀតហើយ​ បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ​ក្រោយពេល​ចាប់ផ្តើមលេង​បាន​១៨​នាទី អំឡុង​ពេល​​ Man Utd ប្រកួត​ឈ្នះ​ក្រុម Newcastle កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន។

          គ្រូបង្វឹកលោក Jose Mourinho បានបន្ត​លើកឡើង​អំពី​កង្វះ​ការ​នាំយក​កីឡាករ​ថ្មីបន្ថែម​ ដើម្បី​ជំនួស​តំណែង​របស់ Bailly អំឡុង​រដូវក្តៅ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​អាចនឹង​ចាកចេញ ប្រសិនបើ​គ្រូបង្វឹកសញ្ជាតិ​ព័រទុយ  ហ្គាល់រូបនេះ​នៅ​តែ​មិន​ផ្តល់​ឱកាស​ឲ្យ​ខ្លួន។

          ប៉ុន្តែអាចមាន​ក្លឹបពីរ​នៅ​ក្របខណ្ឌ PL ​រង់ចាំទទួល​យក​កីឡាករ​រូបនេះ។   ក្លឹប​ Tottenham និង​ក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍ចំពោះខ្សែការ​ពាររូបនេះនៅពេល Man Utd លែងត្រូវការ៕

adverise with khmeread