Eden Hazard បដិសេធការចាកចេញទៅក្លឹប Real Madrid នៅខែមករា ប៉ុន្តែថាខ្លួនប្រហែលជាត្រូវផ្ទេរទៅលេងនៅអេស្ប៉ាញ ដើម្បីលើកពានបាល់មាស

          ខ្សែបម្រើ Eden Hazard បាន​ច្រានចោល​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញទៅកាន់ក្លឹប Real Madrid នៅខែមករា​នេះ ប៉ុន្តែកីឡាកររូបនេះនៅតែ​បន្តធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​នៅរដូវកាល​ទិញដូរកីឡាករនាពេលខាងមុខ​ ដោយ​បង្ហើបប្រាប់ថា ខ្លួន​ប្រហែល​ជា​ត្រូវ​ផ្ទេរ​ទៅលេងនៅ​អេស្ប៉ាញ​ ដើម្បី​បានលើកពាន​បាល់មាស។

          ប្រភព​ជាច្រើន​នៅបែល​ហ្ស៊ិក​ជឿថា Hazard នៅតែបន្ត​មិនទទួល​យក​កិច្ច​ព្រមព្រៀង​ថ្មីជាមួយ Chelsea ដោយ​សង្ឃឹមថា ក្លឹប Real Madrid នឹង​ដាក់សំណើ​ផ្ទេរ​ខ្លួន​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយជាមួយនឹង​កញ្ចប់ទឹកប្រាក់​ដ៏ច្រើនសន្ធឹកសន្ធាប់។

          អំឡុង​ពេល​ត្រៀម​សម្រាប់រដូវកាល​ថ្មីនេះ Hazard បានធានា​ចំពោះមុខ​គ្រូបង្វឹក​ថ្មីលោក Maurizio Sarri ថា ខ្លួន​នឹងប្រឹងប្រែង​អស់ពីសមត្ថភាព​សម្រាប់យុទ្ធនាការ​ថ្មីនេះ​ ហើយ​កីឡាកររូបនេះនៅតែរក្សា​ពាក្យសន្យា​របស់ខ្លួន​ដោយ​ចាប់ផ្តើម​រដូវ​កាល​បាន​យ៉ាងល្អ។

          ទោះបីជាយ៉ាងណាថ្លែងប្រាប់បណ្តាញ​ព័ត៌មាន​បែល​ហ្ស៊ិក Hazard មិន​បាន​ផ្តល់ចម្លើយ​ជាក់លាក់ថា “ទេ” ឡើយ ​នៅពេល​មាន​ការ​លើកឡើងថា កីឡាករ​រូបនេះ​អាច​ចាកចេញពី​ឆេលស៊ីនៅ​រដូវរងា៕

adverise with khmeread