ឃាត់បុរសចិនអនាថាម្នាក់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់នៅថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹកនេះ​ ដោយសារគ្មានទីលំនៅច្បាស់លាស់ ដើរដេកតាមដងផ្លូវសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។ 

​ប៉ូលិសនិយាយថា​ ជនបរទេស ឈ្មោះ PANG DONG SHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ករណីជននេះ គ្មានទីលំនៅច្បាស់លាស់ ដើរដេកតាមដងផ្លូវសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។ 

​បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី27-05-2018 តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជាគ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងដើរដេកតាមដងផ្លូវសាធារណៈ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕


 

adverise with khmeread