adverise with khmeread 1

​អាជ្ញាកណ្តាល​លោក Kevin Friend ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ដួល​ក្នុង​ការប្រកួត​

​មន្ត្រី​អាជ្ញាកណ្តាល​ទី​បួន​លោក Kevin Friend នឹងត្រូវ​ចំណាយពេល​នៅក្នុង​មន្ទីរពេទ្យ​បន្ទាប់​ដួលសន្លប់​អំឡុង​ការប្រកួត​រវាង​ក្រុម Bournemouth និង Southampton កាលពី​យប់​ថ្ងៃ​អង្គារ​។​

​តង់​ទីមួយ​ត្រូវបាន​បញ្ចប់​ដោយ​ភាពរអាក់រអួល​ខណៈ​លោក Friend បាន​ដួល ហើយ​កីឡដ្ឋាន​ទាំងមូល​បាន​ក្លាយជា​កន្លែង​ដ៏​ស្ងប់ស្ងាត់​គួរ​ឲ្យ​ចម្លែក​។​

​លោក Friend ត្រូវបាន​ប្រាប់​ឲ្យ​ដឹងថា បានទទួល​ការព្យាបាល​ភ្លាមៗ ប៉ុន្តែ​ការសម្រេចចិត្ត​គឺ​ត្រូវតែ​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ​នៅក្បែរនោះ​។​

​អាជ្ញាកណ្តាល​កាត់ក្តី​ក្នុង​ក្របខ័ណ្ឌ National League លោក Dean Treleaven ដែល​ទើបតែ​កាត់ក្តី​ក្នុងការ​ប្រកួត​រវាង​ក្រុម Cheltenham និង Gateshead កាលពី​ថ្ងៃទី​២៣ ខែ​មុន ត្រូវបាន​កោះហៅ​ឲ្យ​មក​ជំនួស​លោក Kevin Friend និង​តង់​ទី​ពីរ​ត្រូវបាន​ពន្យារ​ដល់​ទៅ​ប្រាំ​នាទី​ទី​មុន​លោក​ត្រៀមខ្លួន​រួចរាល់​។​

​លោក Friend ត្រូវបាន​ថែទាំ​យ៉ាង​ជាប់លាប់​ក្នុង​មន្ទីរពេទ្យ​ពេញ​មួយ​យប់​ដើម្បី​ចៀសវាង​ហេតុ​អ្វីមួយ​កើតឡើង​ម្តងទៀត​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់