adverise with khmeread Untitled 1

Hannah Davis បង្ហាញភាពសិចស៊ីសម្រាប់ក្របមុខទស្សនាវដ្តី Maxim

ប្រសិន​បើសំឡឹងមើល​តារាបង្ហាញម៉ូត Hannah Davis កាន់តែ​យូរបន្តិច​នោះទើបដឹងថា​ នាងពិតជា​មិនធម្មតាមែន​ ហើយនេះគឺជា​រូបភាព​របស់នាង​សម្រាប់​ក្របមុខ​របស់​ទស្សនា​វដ្តី Maxim លេខ​ចេញ​ផ្សាយ​ខែមីនា។

ក្នុងរូបភាព​ក្របមុខ​របស់ទស្សនាវដ្តីនេះ តារាបង្ហាញម៉ូត​ Hannah ​ស្ទើរតែ​គ្មាន​ស្លៀក​អ្វីទាំងអស់ ដោយគ្រាន់តែបិទបាំង​តំបន់​សំខាន់​ជាមួយនឹង​ឈុត​ប៊ីគីនី​ពណ៌​មាសតូច​ស្តើង​ប៉ុណ្ណោះ។ នាងសម្លក់ដាក់ម៉ាស៊ីនថតយ៉ាងព្រហើន​ ខណៈ​នាងយកដៃឱបក្រោម​ដើម​ទ្រូង​បន្តិច។

ក្នុងបទសម្ភាស Hannah ហាក់ដូចជា​មើលស្រាលនឹងអាជីពដែល​កំពុង​លូត​លាស់របស់នាង។ នាងនិយាយថា “​ខ្ញុំមិនមែន​ជា​មនុស្ស​បារម្ភច្រើនទេ។ វា គ្មាន​បាន​ប្រយោជន៍​អ្វីទេ។ទស្សនរបស់ខ្ញុំ​គឺត្រូវធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ព្រួយ​បារម្ភ​”​។

តារាបង្ហាញម៉ូតវ័យ​២៥​ឆ្នាំរូបនេះ​បាន​និយាយថា នាងពេញចិត្ត​បុរស​ម្នាក់​ដែល​ចាត់ទុក​គ្រួសារជាសំខាន់។ Hannah បាននិយាយថា “​ខ្ញុំចង់បាន​បុរស​ម្នាក់​ដែល​យក​គ្រួសារជាធំនិង​ជា​ផ្នែក​សំខាន់នៃឆាកជីវិត​របស់ខ្លួន”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់