ប៉ូលិសក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ប៉ៃលិន​ ៖​ មានករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់មួយករណី ស្ថិតនៅភូមិតាដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនខេត្តប៉ៃលិន​ ហើយប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់មកកាន់ការិយាល័យគ្រឿងញៀន ខេត្តប៉ៃលិន​ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃសុក្រទី១២ ខែតុលា ឆ្នាំ២០១៨ ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សំ វាង ​ភេទ ប្រុស អាយុ​២៧ឆ្នាំ មុខរបរ ធ្វើចំការ បច្ចុប្បន្នរស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ និងដកហូតវត្ថុតាងប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក ICE) ចំនួន ០១កញ្ចប់តូច ទម្ងន់ស្មើនឹង០,១៩ក្រាមថ្លឹងទាំងថង់។

​ករណីខាងលើកម្លាំងប៉ូលិជំនាញបានសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81