មិនធ្លាប់ដឹងសោះថា ទឹកទំពាំងបាយជូរក្រៀមជួយលាងសម្អាតជាតិពុលពីថ្លើម និង ច្រោះសម្អាតសរសៃឈាម

តើអ្នកដឹងទេ ផឹកទឹកទំពាំងបាយជូរក្រៀម អាចបណ្តេញជាតិពុលចេញពីថ្លើម និង ច្រោះសម្អាតសរសៃឈាម? លោកអ្នកត្រូវការគ្រឿងផ្សំតែ ២ ប៉ុណ្ណោះដើម្បីរៀបចំទឹកលាងសម្អាតថ្លើមនេះ។ 

១. ទឹក ២ ពែង (៤០០ មិល្លីលីត្រ)
២. ទំពាំងបាយជូរក្រៀម ១៥០ ក្រាម

ចំណាំ៖ ទំពាំងបាយជូរក្រៀម មិនត្រូវរឹងពេក ឬ ទន់ពេកនោះទេ។ 

អនុវត្ត៖
- លាងទំពាំងបាយជូរក្រៀម រួចទុកមួយឡែកសិន។ 
- ដាក់ទឹកដាំក្នុងកូនឆ្នាំង ឱ្យពុះ។ 
- ដាក់ទំពាំងបាយជូរចូលក្នុងទឹកពុះនោះ រួចបើកភ្លើងរឹមៗ ២០ នាទី។ 
- ស្រឹតទឹកច្រកទុកក្នុងដបរក្សាទុកក្នុងកន្លែងត្រជាក់ល្មមរហូតដល់ព្រឹកសឹមកម្តៅវាឱ្យក្តៅឧណ្ហៗម្តងទៀត។
- ផឹកវាមុនពេលពិសាបាយព្រឹក ៣០ នាទី។ 
- អនុវត្តដដែលៗឱ្យបាន ៤ ព្រឹកជាប់គ្នា។ រួចហើយសម្រាក ៤ ថ្ងៃ ចាំបន្តអនុវត្តជាប់គ្នា៤ព្រឹកម្តងទៀតជាការស្រេច។

អនុវត្តបែបនេះរួច គឺស្មើនឹងលោកអ្នកជួយការពារថ្លើមឱ្យមានសុខភាពល្អជាប្រចាំ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត