adverise with khmeread Tang wei and kim

Tang Wei ស្វាគមន៍កំណើតកូនដំបូងជាមួយស្វាមី Kim Tae Yong

            បច្ចុប្បន្ន Tang Wei វ័យ​៣៦​ឆ្នាំ​ដែលបានរៀបការ​ជាមួយ​ស្វាមី​ Kim Tae Yong ជា​អ្នកដឹកនាំរឿងជនជាតិ​កូរ៉េ​កាលពីខែសីហាឆ្នាំ​២០១៤។ ថ្មីៗនេះក្រុម​ហ៊ុន​ផលិតកម្ម Edko Films Ltd. របស់ Tang Wei បានប្រកាស​នៅ​លើគណនី​​ Weibo ​របស់​ខ្លួន​ថា នាង​មាន​ផ្ទៃពោះហើយ។ ក្រុមហ៊ុន​ដដែល​នេះបានអះ​អាង​ថា “​សួរស្តី​គ្រប់គ្នា Tae Yong និង Tang Wei មាន​ព័ត៌មាន​ល្អ ដែលត្រូវ​ប្រកាស ប្រាប់​សម្រាប់ឆ្នាំថ្មីនេះ។ យើងកំពុងរង់ចាំការមក​ដល់​នៃទារក​ឆ្នាំ​ស្វា! អបអរ​សា​ទរ”។

        Tang Wei នឹងចាប់ផ្តើម​ឃោសនា​ភាពយន្តថ្មី​របស់នាងរឿង “Finding Mr. Right 2” ក្នុងក្រុងប៉េកាំងនៅខែក្រោយ​ ដូច្នេះនាង​នឹងចែក​រំលែក​ព័ត៌មាន​ល្អ​​ជា​មួយ​មនុស្ស​គ្រប់គ្នា។ ទីភ្នាក់ងារ​ Guanxing Entertainment Co., Ltd ក៏​អបអរ​សាទរ​ Tang Wei ​ចំពោះ​ព័ត៌មាន​មានផ្ទៃពោះនេះដែរ។ ទីភ្នាក់ងារនេះអះអាង​ថា “យើងចង់អបអរ​ចំពោះនាង និងអ្នកដឹកនាំរឿង​ Kim Tae Yong ដែលបានបន្ថែម​សមាជិក​ថ្មីក្នុងគ្រួសារ​។ យើងក៏អរគុណដល់​បណ្តាញ​ព័ត៌មាន​និងគ្រប់គ្នា​ដែល​បាន​ជូន​ពរ”៕

adverise with khmeread
ប្រភព៖ ahmike

មតិយោបល់