adverise with khmeread Ji chang

Ji Chang Wook ទទួលបានតំណែងតួឯកក្នុងភាពយន្តភាគចិនថ្មីមួយទៀត

          តារាកូរ៉េ​ Ji Chang Wook នឹងបន្ត​សកម្មភាព​សម្តែង​របស់ខ្លួន​នៅ​ប្រ​ទេស​ចិន​។

          ថ្មីៗនេះ​ តារា​ភាព​យន្ត​រូបនេះ​បាន​សម្តែង​ជា​តួ​ឯក​ប្រុស​ក្នុង​ភាព​យន្ត​ភាគ​រឿង “The Whirlwind Girl 2” ដែល​គេរំពឹង​ថា នឹងចាក់បញ្ចាំង​ជា​លើក​ដំបូងក្នុង​ខែ​កក្ក​ដា​នៅ​លើកញ្ចក់​ទូរទស្សន៍ Hunan TV ។

          ព័ត៌មាននេះកើតមាន​ភ្លាមៗ បន្ទាប់ពី​ Ji Chang Wook បញ្ចប់​ការ​ថត​ភាព​យន្ត​សម្រាប់ការផលិតរវាង​ចិននិង​កូរ៉េ​រឿង “My Male God” ។

            ​បន្ទាប់ពីទទួល​បាន​ការគាំទ្រ​កាន់តែ​ច្រើន​ឡើង​តាមរយៈ​រឿង “Empress Ki” វាហាក់ដូចជា​ថា តារាភាព​យន្ត​កូរ៉េ​រូបនេះ​ឥឡូវកំពុង​ពិចារណា​តួនាទី​របស់​ខ្លួន​ក្នុង​ទីផ្សារ​ភាពយន្តចិន​ ហើយ​នឹង​ផ្តោតការយក​ចិត្តទុកដាក់​លើ​សកម្មភាព​សម្តែង​នៅ​ចិនក្នុងពេល​បច្ចុប្បន្ននេះ៕

adverise with khmeread

មតិយោបល់