1

​គ្រូ Liverpool ទទួលស្គាល់ថា​ក្លឹប​កំពុង​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ​បន្ទាប់ពី​ចាញ់ Man City

​លោក Jurgen Klopp បាន​បញ្ជាក់ថា ក្រុម​ហង្ស​ក្រហម Liverpool កំពុងតែ​សង្កត់​ក្រុម​កាន់តែខ្លាំង​ថែមទៀត​ជាមួយនឹង​គម្រោង​កសាង​ក្រុម​យ៉ាង​សម្បើម​នៅ​រដូវក្តៅ​ខាងមុខ ប៉ុន្តែ​លោក​បាន​ជំរុញ​កីឡាករ​ទាំងអស់​មិន​ឲ្យ​អស់សង្ឃឹម​នាពេលនេះ​ទេ​។​

Liverpool នឹង​ផ្លាស់ប្តូរ​កីឡាករ​មូ​យ​ចំនួន​ដើម្បី​សងសឹក​បរាជ័យ​វគ្គ​ប៉េ​ណា​ល់​ទី​កន្លង​ទៅក្នុង​ការប្រកួត League Cup ជាមួយ​ក្រុម Man City នៅពេលដែល​ពួកគេ​ជួបគ្នា​ម្តងទៀត​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ទឹកដី Anfield ក្នុង​រាត្រី​នេះ​។​

​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​នឹង​ចាប់ផ្តើម​ការប្រកួត​ដោយ​អវត្តមាន​កីឡាករ Lucas បន្ទាប់ពី​គាត់​រងរបួស​នៅ​ទឹកដី Wembley កន្លងទៅ​។​

​លោក​បាន​និយាយថា "​ពិតមែន​ហើយ​! យើង​កំពុង​រៀបចំ​គម្រោង​សម្រាប់​រដូវ​កាល​ក្រោយ​។ ច្បាស់​ណាស់​យើង​ដាក់​គម្រោង​សម្រាប់​រដូវ​កាល​ក្រោយ​។ យើង​ត្រូវតែ​រង់ចាំ​ការសម្រេច ចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​យើង​ត្រូវតែ​គិត​អំពី​រឿង​ជាច្រើន​។ គ្មាន​អ្វីដែល​ត្រូវ​និយាយ​នៅឡើយ​ទេ​។ ខ្ញុំ​មិនអាច​និយាយថា យើង​ជិត​សម្រេចចិត្ត​ធ្វើ​នេះ ឬក៏​ធ្វើ​នោះបាន​នៅឡើយ​ទេ​"​។​

"​ប៉ុន្តែ​យើង​ធ្វើការ​ពេញ​មួយថ្ងៃ​និង​មិនមែន​ត្រឹមតែ​រៀបចំខ្លួន​ដើម្បី​ការប្រកួត​នោះទេ​។ ចុងបញ្ចប់​នេះ យើង​ត្រូវតែ​ដាក់​គម្រោង​សម្រាប់​អនាគត​។ នេះហើយ​ជា​អ្វីដែល​យើង​កំពុង​ធ្វើ​"៕

ប្រភព៖ ដេលីមែល

មតិយោបល់