adverise with khmeread 66043002 ea6b 4aaf 91ac f09225892a56

រថយន្ត​បុក​របាំងចែកទ្រូងផ្លូវនៅ​ភ្នំពេញ​​ សរុបចាប់​បាន​ជិត១ពាន់គ្រឿង

    ភ្នំពេញ ៖   គិតតាំងពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ២០០៩ រហូត​​ដល់​​ពេលនេះ​  សម​ត្ថកិច្ច​​ចាប់​ឃាត់​រថ​យន្ត​​​បាន​បុក​របាំងចែកទ្រូងផ្លូវនៅ​ភ្នំពេញជិត១ពាន់​គ្រឿង​នៅ​រាជធានីភ្នំពេញ ភាគច្រើន​បុករបាំង​ចែក​ទ្រូងផ្លូវ និងភាគច្រើនអ្នកបើក​បរ​ស្ថិតកក្នុងស្ថានភាពស្រវឹង ដោយមិនទាន់គិតពី​រថយន្តបុក​សម្ប​ត្តិ​សា​ធារ​ណៈ​ហើយបើករត់ និង​មួយ​ផ្នែកគ្រាន់តែប៉ះពារបន្តិច​បន្ទួចចាប់បានហើយដោះ​ស្រាយក្រៅ​ប្រពន្ធ័ ​រួច​ដោះលែងវិញនោះទេ ។
      ក្នុង​ចំណោម​រថយន្ត​ដែល​ចាប់​បាន​ខាងលើ ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​ធ្វើ​ការ​អប់រំ​​ និង​ផាក​ពិន័យ​រួច ចំណែករថយន្តដែលនៅសល់រង់ចាំ​ម្ចាស់​រថយន្តចូលខ្លួនដោះស្រាយជាបន្តបន្ទាប់ ។​  
      មន្ត្រី​​​សាលារាជ​ធានីភ្នំពេញ​​​បាន​ឱ្យ​​ដឹង​ថា  ​​បន្ទាប់​ពី​សាលារាជធានីភ្នំពេញបាន​ដាក់​ចេញ​នូវ​វិ​ធាន​​ការ​ក្តៅ​​ គឺ​​ត្រូវ​​ចាប់​ឃាត់​រថយន្ត​​ទាំង​ឡាយ​ណា​ដែលបុក​​ទ្រព្យ​​សម្បត្តិ​សាធារណៈ​​របស់​រដ្ឋ​ តាម​ដង​ផ្លូវ​រហូត​​មក​ដល់ពេល​នេះ​ សមត្ថកិច្ច​​​ឃាត់​រថយន្ត​​​បាន​ជិត១ពាន់គ្រឿង ។ វិធាន​ការ​ក្តៅ​នេះ​បាន​​ចាប់​អនុវត្តន៍ពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ២០០៩ ។
     សម្រាប់ឆ្នាំ២០១៥ គិតត្រឹមខែវិច្ឆិការថយន្ត​ដែល​បុក​របាំង​បែងចែកទ្រូងផ្លូវមានចំនួន៧៥គ្រឿង ចំនួនគ្រោះថ្នាក់មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០១៤ តែ​ចំ​នួនអ្នកស្លាប់មានការកើនឡើង ។រថយន្ត​ដែល​បុក​សម្បត្តិ​សាធារណៈ​តាម​ដង​ផ្លូវ​នោះភាគច្រើន គឺ​បុក​របាំង​ចែកផ្លូវតែម្តង ដែលបង្កឡើង​​​​​ពីម្ចាស់​​​​​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង ​និងបើកបរ​ដោយមាន​ការ​ធ្វេ​ស​ប្រហែសដូចជា និយា​យ ឬរវល់ចុចទូរស័ព្ទ ឱនរើសទូរស័ព្ទ និង​សារសងគ្នាក្នុងឡាននៅពេល​យប់​ ។
     មន្ត្រី​ដដែលបាន​បញ្ជាក់​ថា​  ចំពោះវិធានការផាកពិន័យ សាលារាជធានីភ្នំពេញ បានកំណត់យក និងគិតថវិការចំនួន២០០ដុល្លារក្នុង១ផ្ទាំងសម្រាប់របាំងដែក ។ចំណែករបាំងថ្ម១កង់៣០ដុល្លារនិងការ​ផាកពិន័យ​គុណនឹង២ថែមទៀត ។សាលារាជធា​​នីភ្នំពេញមិន​ត្រូវការលុយដែលបានមកពីការផាកពិន័យនោះទេ តែសំខាន់ ជាការព្រមានឲ្យរៀងចាលតែប៉ុណ្ណោះ ៕​

adverise with khmeread

មតិយោបល់