adverise with khmeread 1

​តួឯក​សំខាន់​របស់ Man Utd អាច​នឹង​លេង​ក្នុង​រាត្រី​នេះ​

​គ្រូបង្វឹក​បិសាច​ក្រហម Manchester United បានផ្តល់​ជូន​នូវ​ព័ត៌មាន​របួស​សម្រាប់​កីឡាករ Anthony Martial, Matteo Darmian និង Chris Smalling ក្នុង​សន្និសីទកាសែត​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​បិសាច​ក្រហម​នឹង​ប្រឈមមុខ​ក្រុម Watford នៅ​ទឹកដី Old Trafford ក្នុង​យប់​នេះ​និង​កីឡាករ​ជម្រើស​ដំបូង​បីនាក់​អាច​ត្រឡប់មកវិញ​។​

​គាត់​បាន​លាតត្រដាង​ថា "​កីឡាករ​កំពុងតែ​វិល​មកវិញ ហើយ​វា​ជា​សញ្ញាណ​វិជ្ជមាន​។ ខ្ញុំ​គិតថា Martial អាច​លេង Darmian អាច​លេង​និង​ប្រហែលជា Smalling ដែរ​។​

​កីឡាករ Martial បាន​ស្ថិត​នៅក្រៅ​ទីលាន​ជាមួយ​របួស​សរសៃពួរ​ខណៈ Darmian ព្រមទាំង Smalling បាន​បាត់​មុខ​ពី​ពិភព​គុណ​ផងដែរ​បន្ទាប់ពី​ទទួលរង​របួស​ស្មា​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់