បេះដូងឧស្សាហ៍លោតញាប់ខុសចង្វាក់មិនមែនជារឿងល្អទេ នៅពេលចាស់ទៅ!

ការស្រាវជ្រាវថ្មីមួយបានព្រមានថា ចង្វាក់បេះដូងលោតញាប់មិនទៀងទាត់អាចបង្កើនហានិភ័យក្នុងការវិវត្តទៅរកជំងឺវង្វេងពេលចាស់ទៅ។ នេះបើយោងតាមកាសែត Daily Mail ចេញផ្សាយកាលពីថ្ងៃទី ១០ តុលា។

ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានចង្វាក់បេះដូងលោតមិនទៀងទាត់ ដែលគេហៅថាជំងឺ Atrial Fibrillation  អាចមានការថយចុះខ្លាំងក្នុងការគិតនិងការចងចាំ និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺវង្វេង ជាងអ្នកដែលពុំមានអាការៈបែបនេះ។

ជាមួយនឹងជំងឺ Atrial Fibrillation ចង្វាក់ធម្មតារបស់បេះដូងគឺដើរមិនស៊ីចង្វាក់គ្នាទេ។

ជាលទ្ធផល ឈាមអាចនឹងបញ្ចូលទៅក្នុងបេះដូង ដោយបង្កើតកំណកឈាម ដែលធ្វើឱ្យស្ទះឈាមមិនអាចហូរទៅដល់ខួរក្បាល បណ្ដាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល។

ដំណឹងល្អពីការសិក្សានេះគឺថា អ្នកកើតជំងឺ Atrial Fibrillation ដែលកំពុងលេបថ្នាំប្រឆាំងនឹងកំណកឈាមដើម្បីរក្សាឈាមរបស់ពួកគេកុំឱ្យកក ទំនងជាមានឱកាសក្នុងការវិវត្តទៅរកជំងឺវង្វេងទាបជាងអ្នកដែលមិនបានលេបថ្នាំប្រឆាំងកំណកឈាម៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត