ម៉ាស្សាកាច់កផឹបៗរបៀបនេះអាចបណ្តាលឱ្យងងឹតភ្នែកបាន...គួរតែប្រយ័ត្នបន្តិច!

ការសិក្សាថ្មីមួយបង្ហាញថា ការម៉ាស្សាដោយការកាច់កទៅឆ្វេងស្ដាំលឿនៗផឹបៗ អាចនាំឱ្យពិការភ្នែកបាន។

ការកាច់កដោយបង្ខំ គឺផ្សាភ្ជាប់ទៅនឹងបាត់បង់ចក្ខុ និងនាំឱ្យហូរឈាមខាងក្នុងភ្នែករបស់អ្នក។

ការតម្រង់កយ៉ាងលឿនទៅឆ្វេងទៅស្ដាំ ធ្វើឱ្យមានសម្ពាធខ្លាំងមកលើប្រស្រីភ្នែក។ ជាលទ្ធផលធ្វើឱ្យបែកសរសៃឈាមនៅក្នុងប្រស្រីភ្នែក ហើយវាក៏បណ្ដាលឱ្យហូរឈាមខាងក្នុងភ្នែក និងពិកាភ្នែកតែម្ដង។

ដោយសារតែកោសិកាប្រស្រីភ្នែកស្ដើងពេក សូម្បីតែរបួសតូចតាចលើសរសៃឈាមក៏អាចប្រែទៅជាបញ្ហាភ្នែកបានដែរ។

ការកាច់កលឿនៗត្រូវបានជាប់ទាក់ទងនឹងការវះកាត់សរសៃឈាមឆ្អឹងខ្នង ដែលនាំឱ្យសហគមបេះដូងអាមេរិកធ្វើការចេញសេចក្ដីថ្លែងការណ៍ព្រមានមួយក្នុងឆ្នាំ ២០១៤។

ការកាច់ក ឬតម្រង់កយឺតៗ អាចបណ្ដាលឱ្យបំពង់សរសៃឈាមក្នុងករបស់អ្នករហែកដាច់តូចៗ ហើយជញ្ជាំងសរសៃឈាមរបួស អាចជាលទ្ធផលកើតជំងឺដាច់សរសៃឈាមខួរក្បាលបាន ប្រសិនបើសរសៃឈាមស្ទះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត