adverise with khmeread 7efb541b 5422 4ae9 991d a283c21daffe

ម៉ូតូ ​C125​ បើក​លឿន​ជ្រុល​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ហុ​ងា​ឌ្រី​ម ​C125 ​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ធ្វើដំណើរបញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​ធ្ងន់​ម្នាក់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​។​

   គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ កែង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក​ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​

   ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​និង​នារី​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​មួយគ្រឿង​ម៉ាក​ហុងដា គុប​ជ្រុង ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ រ​.4371.​ភព​1 ជិះ​ដោយ​បុរស​ម្នាក់​និង​នារី​ម្នាក់​ឌុប​គ្នា ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុ​វ​ត្តិ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ផ្សេងទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ  រតនៈគីរី  1A-1677 ធ្វើដំណើ​ត​បញ្ច្រាស​ទិ​គ្នា​ស្ថិតក្នុង​ស្ថាន ភាព​ស្រវឹង​ជោកជាំ បាន​ជ្រុល​បុក​គ្នា​ពេញទំហឹង​បណ្ដាលឱ្យ​បុរស​អ្នកជិះ​ម៉ូតូ​ហុងដា​ឌ្រី​សង់​រងរបួស​សន្លប់ស្ដូកស្ដឹង​នៅ​កន្លែង​និង​អ្នកជិះ​ម៉ូតូ​គុប​រងរបួស​ស្រាល​។​

    ក្រោយ​កើតហេតុ​រថយន្ដ​សង្គ្រោះបន្ទាន់​បាន​ទៅ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ទាំ​ពីរ​គ្រឿង​សមត្ថកិច្ច​បានធ្វើការ​វាស់វែងយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់