អ្នកជិះម៉ូតូធំប្រណាំងជាមួយឡាន Lamborghini គេចផុតពីសេចក្តីស្លាប់យ៉ាងប្រផុតប្រផើយ ពេលបើកប៉ះទង្គិចជាមួយឡានដែលបើកមកខាងមុខ

នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយ ដែលអ្នកជិះម៉ូតូមួយរូប ដែលកំពុងនឹងប្រណាំងជាមួយនឹងរថយន្ត Lamborghini ពណ៌ខ្មៅមួយគ្រឿង ស្ទើរតែជួបលទ្ធផលចុងក្រោយហោះលើដំបូលឡាន បន្ទាប់ពីគាត់អាចគេចផុតពីការប៉ះទង្គិចជាមួយឡានដែលចម្ងាយកៀកបំផុត។

នៅក្នុងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានចែកចាយលើបណ្តាញកម្សាន្តសង្គម YouTube ដែលអ្នកជិះម៉ូតូ មានឈ្មោះលើអនឡាញ Emre600rr អាចឃើញកំពុងប្រណាំងកៀកកិតជាមួយនឹងរថយន្តទំនើបកំពូលល្បឿនមួយគ្រឿង ដែលបង្កើនល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ូតូម៉ាក cbr 1000rr FIreblade 2017 របស់ក្រុមហ៊ុន Honda និងរថយន្ត Lamborgini បានបន្តប្រជែងគ្នា នៅលើខ្សែផ្លូវស្ងាត់មួយដែលមិនបានបញ្ជាក់ទីតាំង រហូតដល់ផ្លូវកែង ដែលជាចំណុចដែលអ្នកបើកម៉ូតូស្ទើរត្រូវបានឆក់យកជីវិត។

គួរឱ្យកត់សម្គាល់ អ្នកជិះម៉ូតូនៅតែបន្តការគ្រប់គ្រងលំនឹងរបស់ខ្លួនបានយ៉ាងល្អ ហើយគាត់បន្តបើកម៉ូតូរបស់ខ្លួនទៅអែបផ្លូវចិញ្ចើមផ្លូវ ទោះបីជាបំណែកមួយត្រូវបានខ្ទាតចេញពីម៉ូតូរបស់គាត់យ៉ាងណាក្តី។

អ្នកជិះម៉ូតូរូបនេះបានចែកចាយវីដេអូមួយនេះ និងបានសរសេរថា "នេះគឺជាកំហុសដ៏ធំបំផុតរបស់ខ្ញុំ... ខ្ញុំមិនបានឃើញកែងផ្លូវម្ខាងទៀត ហើយខ្ញុំពិតជាជិះលឿនខ្លាំងណាស់សម្រាប់ផ្លូវកោងមួយនោះ... ពេលនោះវាគឺពិតជាកៀកបំផុត។ សូមមេត្តារក្សាចិត្តនឹងនរជានិច្ច និងព្យាយាមដើម្បីស្រោចស្រង់វាឡើងវិញ"៕


 

adverise with khmeread