adverise with khmeread Burglary crime burglar opening a door 183991278

វី​ធី​សាស្ត្រ​ធ្វើឱ្យ​ចោរ​ខ្លាច​មិន​ហ៊ាន​ចូល​លួច​គាស់​ផ្ទះ​!

​    ​តើ​អ្នកមាន​ដឹង​ទេ​ថា​ផ្ទះមួយ​ក្នុងចំណោម​៥​នឹងត្រូវ​ចោរ​ចូល​គាស់​ដែរឬទេ​? អ្វីដែល​រឹតតែ​អាក្រក់​ថែមទៀត គឺថា ផ្ទះ​ជាង ៨.០០០ ខ្នង​ត្រូវបាន​ចោរ​លបចូល​រៀងរាល់ថ្ងៃ​នៅ​អាមេរិក​ខាងជើង​។ រីឯ​នៅ​កម្ពុជា​វិញ​ក៏​មិន​ណ​យ​ដែរ ដោយ​ករណី​ចោរ​គាស់​ផ្ទះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​កាសែត​ស្ទើរ​រាល់ថ្ងៃ​ផងដែរ​។ 

​    ​ដូច្នេះ​ខ្មែរ​រីដ​ថ្ងៃនេះ​សូម​លើកយក​ពី​វិធី​ការពារ​ផ្ទះ​ពី​ការ​ត្រូវ​ចោរ​គាស់​ងាយៗ​ដូចខាងក្រោម​៖ 

​    ​១. ប្រសិនបើ​ករណី​ចោរ​ចូលដល់​ក្នុងផ្ទះ​ហើយ លោកអ្នក​ប្រាកដជា​ត្រូវ​បាត់បង់​របស់របរ​មា​ន​តម្លៃ​មួយចំនួន ដូច្នេះ​ដើម្បី​រក្សា​របស់​មានតម្លៃ​នោះ លោកអ្នក​ត្រូវ​ប្រើប្រាស់ Folder ដាក់​ក្រដាស​ឯកសារ​មក​ធ្វើជា​សៀវភៅ​ធំ​បន្លំ​ភ្នែក​។ លោកអ្នក​ត្រូវយក​របស់​មានតម្លៃ​ដាក់​ក្នុង​ប្រឡោះ​ប្រអប់​នោះ ព្រោះ​ការរក្សា​ទុក​របស់​មាន​តម្លៃ​ក្នុង​ទូរ​ឬ​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​គឺ​សុទ្ធតែជា​គោលដៅ​របស់​ចោរ​ហើយ​។ (​មើល​វីដេអូ ពី​របៀប​ធ្វើ​សៀវភៅ​ធំ​បន្លំ​ភ្នែក​)​។ 

​    ​២. ទី​ពីរ​គឺ​រឹតតែ​ងាយ ដោយ​លោកអ្នក​គ្រាន់តែ​យក​សៀវភៅ​កម្រង​អនុ​វស្សា​រី​យ៍​សម្រាប់​ធ្វើជា​កាដូ​បុណ្យ​ណូអែល ដែលមាន​សំឡេង​បន្លឺឡើង​ពេល​បើក​គម្រប មក​ច្នៃ​ឡើងវិញ​។ លោកអ្នក​ត្រូវយក​គ្រឿង​ឧបករណ៍​ភ្លេង​ក្នុងនោះ​ចេញពី​សៀវភៅ រួច​ច្នៃ​វា​ដាក់​តាម​កិ តុ ទូរ​ដែលមាន​ទ្វារ​បើក​បិទ​។ ពេលណា​ដែល​ចោរ​បើកទ្វារ ភ្លេង​នឹង​បន្លឺឡើង ជាហេតុ​ធ្វើឱ្យ​យើង​ជា​ម្ចាស់ផ្ទះ​ដឹងខ្លួន ហើយ​ចោរ​ក៏​ផ្អើល​រត់ចេញ​ផងដែរ​។ (​មើល​វីដេអូ​ពី​វិធី​ច្នៃ​ឧបករណ៍​ភ្លេង​នេះ​)​។ 

​    ​៣. យក​ក្រដាស​ឡាំង​កុង​ប្លា​កេ​មក​កាត់​ជា​រាង​មនុស្ស​ប្រុស រួច​យកទៅដាក់​មាត់​បង្អួច​កញ្ចក់​វាំងនន​ពេល​រាត្រី តែ​កុំ​ភ្លេច​បើក​ភ្លេង​ពងមាន់​ចោល ដើម្បី​ឱ្យឃើញ​ស្រមោល​ដូច​មនុស្ស​ប្រុស​នៅ​មាត់​បង្អួច​។ ធ្វើបែបនេះ​ចោរ​គ្រាន់តែ​ឃើញ​ភ្លាម វា​នឹង​ដើរ​ចៀស​ទៅរក​ផ្ទះ​ផ្សេងទៀត​ជាមិនខាន​។ 

​    ​៤. វី​ធី​ងាយៗ ប្រសិនបើ​លោកអ្នក​មានប​ង្អូ​ច​កញ្ចក់​រូត​ឡើងលើ លោកអ្នក​គ្រាន់តែ​កាត់ឈើ​មួយ​កំណាត់​ខ្លី​មក​កល់​កញ្ចក់​បង្អួច​គឺជា​ការ​ស្រេច​។ ពេល​ចោរ​រូត​បង្អួច​កញ្ចក់​ឡើងលើ គឺ​បើក​មិន​រួច​នោះឡើយ​។ 

​    ​៥. វិធី​ចុងក្រោយ​គឺ​គួរឱ្យភ្ញាក់ផ្អើល និង​សាមញ្ញ​បំផុត​។ លោកអ្នក​គ្រាន់តែ​លើកស្លា​កថា "​ប្រយ័ត្ន​ឆ្កែ​កាច​" ដាក់​នៅមុខ​ផ្ទះ​គឺជា​ការ​ស្រេច​។ ទោះ​ចោរ​ក្លាហាន​កម្រិតណា ក៏​វា​មិន​ហ៊ាន​ប្រថុយ​ចូលក្នុង​ផ្ទះ​លោកអ្នក​ដែរ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់