ប៉ូលិសខណ្ឌដូនពេញឃាត់ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទដៃពីស្ត្រីអាមេរិកាំងម្នាក់

​ភ្នំពេញ​ ៖ ​ប៉ូលិសខណ្ឌដូនពេញបានឃាត់ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសវ៉ៃខ្នោះ កាលពី​វេលា​ម៉ោង ៩ និង៣០នាទី​ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង១៨៤ ភូមិ០១ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអាមេរិកាំងម្នាក់។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ទាំង ២នាក់​រួមមាន ទី១-ឈ្មោះ សុខ ចាន់ថា ហៅថា ភេទ​ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​អា១៦ ផ្លូវជាតិ​លេខ៥ ភូមិ​ក្រោលគោ សង្កាត់​ឬ​ស្សី​កែវ និង​ទី២-ឈ្មោះ ចាន់ ដា​វីត ហៅ​អា​វី ភេទ​ប្រុស​ អាយុ ១៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។

​ចំណែកជនរងគ្រោះឈ្មោះ Dall Rosa Lee ភេទស្រី  អាយុ២៤ឆ្នាំ  មុខរបរអ្នកទេសចរណ៍  ស្នាក់នៅផ្ទះសំណាក់ធាង  សេងបន្ទប់លេខ១០៤ ផ្លូវលេខ១៩ ក្រុងតាខ្មៅ  ខេត្តកណ្តាល កាន់ប៉ាស្ព័រលេខ៣៨០៤៥៨២៩១ ។

​ប៉ូលិសបន្តថា ​ដំបូង ជនសង្ស័យ​ទាំង ២នាក់​ខាងលើ បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HF-2735 បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី ជនជាតិ​អាមេរិក​ម្នាក់​បានសម្រេច​។

​ខណៈនោះ ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ ហើយ​ត្រូវបាន កម្លាំង​ល្បាត​របស់​ខណ្ឌ និង កម្លាំង​ឈរ​គោលដៅ​របស់​ប៉ុស្តិ៍ ដែល​នៅក្បែរនោះ ឃើញ​ហេតុការណ៍ ក៏បាន​ដេញ ប្រផាប់ ចាប់​ប្រ​ផី​ង បណ្តាល​ឱ្យជនសង្ស័យ​ទាំង ២នាក់​​រេចង្កូត​ដួល​ម៉ូតូ ភ្លាមៗនោះ ក៏ត្រូវ​បាន កម្លាំង​ប៉ូលិស​ឃាត់ខ្លួន​បានតែ​ម្តង​។

​បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread