ម្តាយដែលកំពុងបំបៅដោះកូន ហើយខ្សត់ទឹកដោះ ពិសាកំពូលអាហារទាំងអស់នេះ ទឹកដោះនឹងមានពេញៗមិនចេះខ្វះ

ការបំបៅកូនដោយទឹកដោះគឺជាការដោះល្អបំផុត ដែលម្តាយថ្មីថ្មោងផ្តល់ទៅទារកទើបនឹងកើតរបស់ខ្លួន។ ទឹកដោះម្តាយសម្បូរជីវជាតិចិញ្ចឹមសម្រាប់ទារក ដូចជា ជាតិខ្លាញ់ ស្ករ ទឹក និងប្រូតេអ៊ីន។ ជីវជាតិទាំងនេះគឺចាំបាច់ណាស់សម្រាប់ការលូតលាស់ទាំងរាងកាយ និង សតិបញ្ញាសម្រាប់ទារក។ 

ទឹកដោះម្តាយក៏កាត់បន្ថយហានិភ័យរបស់ទារកក្នុងការវិវត្តទៅរកជំងឺហឺត ឬ អាឡែរស៊ីនានា ជំងឺផ្លូវដង្ហើម និង ជំងឺត្រចៀកផងដែរ។ ហើយវាថែមទាំងជួយអភិវឌ្ឍទំនាក់ទំនងស្អិតរមួយរវាងម្តាយនិងកូនទៀតផង។ 

អង្គការសុខភាពពិភពលោកគាំទ្រការបំបៅដោះដល់ទារករហូតដល់ទារកមានអាយុ ៦ ខែ ដោយសារតែអត្ថប្រយោជ៍ដូចរៀបរាប់ខាងលើ។ ហេតុដូច្នេះហើយវាជាការចាំបាច់ណាស់ដែលត្រូវមានទឹកដោះគ្រប់គ្រាន់ដើម្បីបំបៅដល់កូន។ ខាងក្រោមនេះជាអាហារត្រូវបរិភោគដើម្បីបង្កើនបរិមាណទឹកដោះ។ 

១. បបរស្រូវសាលី
២. គ្រាប់អាល់ម៉ុង (កុំពិសាវា ប្រសិនបើអ្នកអាឡែរស៊ីជាមួយវា)
៣. ប្រេងដូង ១ ស្លាបព្រាកាហ្វេរាល់ថ្ងៃ 
៤. ក្រូចពោធិ៍សាត់ (កុំពិសាច្រើនពេក)
៥. ស៊ុតមួយថ្ងៃ ១ ឬ ២ គ្រាប់
៦. ត្រីសាល់ម៉ុន
៧. ការ៉ុត
៨. បាយ (ដាំអង្ករសម្រូប)៕

adverise with khmeread

អ្នកនឹងចូលចិត្ត