សុភាពនារីដែលចង់បករោមលើរាងកាយឱ្យរលោងស្អាត សាកប្រើស៊ុត ទើបដឹងថាអស្ចារ្យប៉ុនណា!

សុភាពនារីគ្រប់រូបច្បាស់ណាស់គឺមិនចង់បានរោមច្រើនលើរាងកាយនោះទេ។ រោមច្រើនធ្វើឱ្យអ្នកមិនសូវស្រួលក្នុងចិត្ត ឬ កាត់បន្ថយសម្រស់របស់អ្នកយ៉ាងខ្លាំង។

ក្នុងវេជ្ជសាស្ដ្រ ការដុះរោមមិនធម្មតា ឬរោមដែលមិនត្រូវការ ត្រូវបានគេស្គាល់ថា Hirsutism។ វាគឺជាបញ្ហាមួយ ដែលកើតឡើងលើស្ដ្រីច្រើនជាងបុរសទៅទៀត។

Hirsutism ប៉ះពាល់ស្ដ្រីប្រមាណពី ៥ ទៅ ១០ ភាគរយ នេះបើយោងតាមទស្សនាវដ្តី Indian Journal of Dermatology។ ហើយវាអាចតពូជ។ ស្ដ្រីដែលមានសក់ខ្មៅ គឺអាចនឹងមានរោមដែលមិនត្រូវការច្រើនជាងស្ដ្រីដែលមានសម្បុរស ឬសក់ក្រហមទៅទៀត។

បន្ថែមពីលើនេះ វាក៏អាចបណ្ដាលមកពីអតុល្យភាពអ័រម៉ូនក្នុងរាងកាយ ឬក៏ការប្រើប្រាស់ថ្នាំពេទ្យផ្សេងៗផងដែរ។

យ៉ាងណាមិញ អ្នកដែលមិនត្រូវការរោមលើរាងកាយទាំងនោះ អាចសាកល្បងវិធីសាស្ដ្រខាងក្រោមនេះបាន។

* គ្រឿងផ្សំ៖ ស៊ុតផ្នែកស ស្ករ និងម្សៅពោត។

* វិធីប្រើប្រាស់៖
១. គោះយកស៊ុតផ្នែកស ពីស៊ុតមួយគ្រាប់
២. លាយស្ករមួយស្លាបព្រាបាយ និងម្សៅពោតកន្លះស្លាបព្រាបាយលាយចូលគ្នាឱ្យសព្វ។
៣. លាបលើរោមដែលអ្នកមិនត្រូវការ។
៤. ទុកចោល ១៥ ទៅ ២០ នាទីរហូតដល់វាស្ងួត បន្ទាប់មកសឹមបកវាចេញ។
៥. ត្រង់កន្លែងបករួច ត្រូវលាងជាមួយនឹងទឹកធម្មតា។
៦. អ្នកអាចធ្វើម្ដងទៀតតាមតែអាចទៅរួច ប្រសិនបើរោមនៅច្រើន។

* ចំណាំ៖ រូបមន្តនេះមិនដំណើរការជាមួយនឹងរោមក្រាស់ៗនោះទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...