adverise with khmeread Abul

មនុស្សដើមឈើប្រាថ្នាចង់វិលទៅរកឆាកជីវិតដើម បន្ទាប់ពីទទួលការព្យាបាល

          បុរសជនជាតិ​បង់ក្លាដែស Abul Bajandar វ័យ​២៦​ឆ្នាំ​ដែល​គេ​និយម​ហៅ​ថា “មនុស្ស​ដើម​ឈើ” នោះ បាន​ទទួល​ការវះកាត់​ឫស​ដែលដុះពេញ​ប្រអប់​ដៃ​ប្រអប់​ជើង​​​ ដែលមើលទៅ​ដូចជា​មែកឈើ​និង​មាន​ទម្ងន់​​ជិត៥គីឡូក្រាម។

          លោក Abul Bajandar បាន​ធ្វើ​ការវះកាត់ឫស​ដែល​ដុះនៅ​លើ​ប្រអប់​ដៃ​និង​ប្រអប់​ជើង​នៅ​មន្ទីរពេទ្យ Dhaka Medical College Hospital កាលពីថ្ងៃអាទិត្យ​ ដើ​​ម្បីព្យាបាល​ជំងឺ​ដ៏​ចម្លែក​នេះ។

          អំឡុងប្រតិបត្តិការវះកាត់ ក្រុមគ្រូពេទ្យ​បាន​ធ្វើ​ការវះកាត់​ដៃខាងស្តាំ​របស់​លោក​មុន ដើម្បី​យក​ឫសតូច​ៗ​ចេញ។

          ក្រុមគ្រូពេទ្យ​បានប៉ាន់ប្រមាណថា ឫសដែលត្រូវបានវះកាត់​យក​ចេញ​មាន​ទម្ងន់សរុប​១១ផោន​ (ជិត​៥​គីឡូក្រាម)។

          ក្រុមគ្រូពេទ្យ​ក៏​បាន​អះអាងផងដែរថា លោក Bajandar នឹងត្រូវធ្វើ​​ការវះ​កាត់យ៉ាងហោចណាស់​១៥​លើក​បន្ថែមទៀត​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​។

          ទោះបីជា​ត្រូវវះកាត់ច្រើនលើក​និងចំណាយ​ពេលវេលាយូរទៀត​ក៏​ដោយ ក៏​លោក Bajandar គ្មានភាពរួញរា ហើយ​លោកចង់​បន្ត​ការព្យាបាល​និងរំដោះខ្លួន​លោក​ចេញពីជំងឺឫស​ដែលបានដុះស្ទើរតែលុបបាត់ដៃនិងជើងរបស់លោក។

          បុរសកូនមួយរូបនេះ​បាន​និយាយថា “​ការវះកាត់លើក​ដំបូង​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ខ្ញុំ។ ខ្ញុំ​មិនចង់​ត្រឡប់​ទៅភូមិ​របស់ខ្ញុំវិញទេ​ នៅពេល​ដៃជើងរបស់​ខ្ញុំ​មិន​ទាន់​ស្អាត។ ខ្ញុំចង់ត្រឡប់​ទៅរក​ឆាកជីវិតដើមរបស់ខ្ញុំវិញ”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់