បាត់រថយន្ត៣ឆ្នាំ ម្ចាស់ប្រទះឃើញរថយន្តរបស់ខ្លួនមានម្ចាស់ថ្មី ជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានី

​ភ្នំពេញ ៖ បុរសម្នាក់បានរាយការណ៍ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណៈបានឃើញរថយន្តរបស់ខ្លួន ដែលបានបាត់កាលពី៣ឆ្នាំមុន ហើយសមត្ថកិច្ចបានឃាត់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងយានដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវលេខ២១១ កែងនិងផ្លូវលេខ ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា​។ 

​សមត្ថកិច្ចនិយាយថា ​រថយន្តខាងលើ ម៉ាក COOPER MINI ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2AA-9558 ដែលបុរសម្នាក់អះអាងថា បានបាត់រយៈពេល៣ឆ្នាំហើយ​។ អំឡុងពេលបាត់នោះ គាត់បាន ទៅដាក់ពាក្យបណ្តឹងនៅអាវុធហត្ថរាជធានីភ្នំពេញ​។

​ខណៈពេលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់គោលដៅយានដ្ឋានខាងលើ ស្រាប់តែម្ចាស់ថ្មីរថយន្តនេះ មិនចង់អនុញ្ញាតឱ្យកម្លាំងអាវុធហត្ថដកហូតទេ ដោយរូបគាត់អះអាងថា គាត់ជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានីភ្នំពេញ​។ 

​យ៉ាងណាបង្អែកលើពាក្យបណ្តឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ចនៅតែយករថយន្តនេះទៅរក្សាទុកបណ្តោះអាសន្នសិន នៅទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...