នារីដែលមានម្រាមដៃបែបនេះ ភាគច្រើនគឺមានចំណង់ផ្លូវភេទជាមួយស្រីៗដូចគ្នា

ការស្រាវជ្រាវបានបង្ហាញថា ប្រវែងម្រាមដៃរបស់មនុស្សម្នាក់អាចផ្តល់នូវតម្រុយចំពោះការរួមភេទរបស់ពួកគេ ជាមួយនឹងស្ត្រីដែលមានម្រាមដៃនាងវែងជាងម្រាមដៃចង្អុលទំនងជាស្រលាញ់ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយមួយលើវេបសាយ Dailymail។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ  Essex University បានកំណត់អត្តសញ្ញាណកូនភ្លោះ ដែលម្នាក់ក្នុងចំណោមពួកគេគឺស្រឡាញ់ភេទដូចគ្នា។

ពួកគេរកឃើញថា បងប្អូនភ្លោះមានភេទដូចគ្នា ទំនងជាមានម្រាមដៃនាង និងម្រាមដៃចង្អុលខុសគ្នា ដោយមានភាពខុសប្លែកគ្នាច្រើនបំផុតក្នុងចំណោមស្ត្រី។

ការស្រាវជ្រាវពីមុនបានបង្ហាញថាការប៉ះពាល់នឹងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរសក្នុងស្បូន អាចទាក់ទងនឹងភាពខុសគ្នារវាងប្រវែងម្រាមដៃ និងការរួមភេទ។

ម្រាមដៃចង្អុល និងម្រាមដៃនាងរបស់ស្ដ្រី គឺជាធម្មតាមានប្រវែងប្រហែលគ្នា ខណៈដែលបុរសមានម្រាមដៃខុសគ្នាខ្លាំង។

ការសិក្សាបានសង្កេតឃើញថា ក្រុមកូនភ្លោះស្រី ១៨ ក្រុម ដោយកូនភ្លោះភេទទីបី ឬស្រឡាញ់ភេទដូចគ្នា គឺមានម្រាមដៃដូចទៅនឹងបុរស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...