adverise with khmeread 0

​ក្មេង​តូច​ម្នាក់​ស្ទើរ​បាត់បង់​ជីវិត​ក្រោយ​ធ្លាក់​ចេញពី​គូថ​ឡាន​ដឹកទំនិញ​ជីតា​ខ្លួន​នៅ​ចំណុចប្រសព្វ​ដ៏​មមាញឹក​មួយ​នៅ​ប្រទេស​ចិន​

ក្មេង​តូច​អាយុ ២ ខួប​ម្នាក់​មានសំណាង​គេច​ផុតពី​សេចក្តីស្លាប់ បន្ទាប់ពី​ធ្លាក់​ចេញពី​ក្រោយ​គូថ​ឡាន​ដឹកទំនិញ​របស់​ជីតា​ខ្លួន​នៅឯ​ចំណុចប្រសព្វ​ដ៏​មមាញឹក​មួយ​នៅក្នុង​ប្រទេស​ចិន​។​

​ក្មេង​តូច​ម្នាក់នេះ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អ្នកធ្វើដំណើរ​រួម​ក្នុង​វិថី​មួយ​នេះ ដែលជា​អ្នកបើកបរ​ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​នៃ​បទពិសោធន៍​ដ៏​គួរឱ្យ​រន្ធត់​មួយ​នេះ​ជាមួយ​កាមេរ៉ា​សុវត្ថិភាព​ដែល​ភ្ជាប់​ជាមួយ​ឡាន​របស់គាត់​។​

​ឧប្បត្តិ​ហេតុនេះ​កើតឡើង​នៅ​ជិត​ស្រុក Wujiang ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ពេលដែល​ឡាន​ដឹកទំនិញ​ពណ៌​ស​មួយ​បាន​ឈប់​នៅ​ភ្លើង​សញ្ញា​ចរាចរណ៍ ហើយ​រំពេច​នោះ​ទ្វារក្រោយ​របស់​ឡាន​ដឹកទំនិញ​មួយ​នេះ​ក៏​របើក​។ ឡាន​ដឹកទំនិញ​ក៏បាន​បន្តធ្វើ​ដំណើរ​ទៅមុខ​ជាធម្មតា ហើយ​បានធ្វើ​ដំណើរ​ចេញពី​ទីកន្លែង​កើតហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​ក្មេង​តូច​អាយុ ២ ខួប​ម្នាក់​បាន​ធ្លាក់​ចេញពី​ឡាន​ដែល​កំពុងធ្វើដំណើរ​មួយ​នោះ​ទៅលើ​ដងផ្លូវ​តែម្តង​៕

 

adverise with khmeread
ប្រភព៖ RT

មតិយោបល់