គួរឱ្យស្តាយ! ខ្សែភាពយន្តអំពីសង្គ្រាមលោកលើកទី២ ខំចំណាយពេល ៨ ឆ្នាំទម្រាំផលិតរួច ត្រូវលុបចោលការដាក់បញ្ចាំង ដោយសារតែនាង Fan Bingbing គេចវេសពន្ធ

អ្នកដឹកនាំរឿង "Air Strike" ដែលមានតារាសម្តែងស្រី Fan Bingbing របស់ចិន បាននិយាយថា ការដាក់បញ្ចាំងខ្សែភាពយន្តនេះត្រូវបានលុបចោល បន្ទាប់ពីការបាត់ខ្លួននិងការផ្តន្ទាទោសរូបនាងពីបទគេចពន្ធ។

ខ្សែភាពយន្តសង្គ្រាមលោកលើកទី២ដ៏រំភើបញាប់ញ័រ ដែលសម្តែងដោយលោក Bruce Willis និង លោក Adrien Brody ដែរនោះ គ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី ២៦ ខែតុលា។

ទោះយ៉ាងណា អ្នកដឹកនាំរឿង លោក Xiao Feng បានបង្ហោះនៅលើគណនីបណ្តាញសង្គម Weibo របស់គាត់កាលពីថ្ងៃពុធទី១៧តុលាថា វា "ដល់ពេលត្រូវបំភ្លេចចោលហើយ" បន្ទាប់ពីធ្វើការអស់រយៈពេល ៨ ឆ្នាំលើខ្សែភាពយន្តនេះ។

អាជ្ញាធរពន្ធរបស់ចិនកាលពីខែមុនបានបញ្ជាឱ្យនាង Fan Bingbing និងក្រុមហ៊ុនដែលនាងតំណាងឱ្យ បង់ពន្ធនិងប្រាក់ពិន័យសរុបចំនួន ១៣០ លានដុល្លារ ដោយបញ្ចប់ពាក្យចចាមអារ៉ាមនានាជុំវិញជោគវាសនារបស់តារាដ៏ល្បីបំផុតមួយដួងរបស់ចិនរូបនេះ បន្ទាប់ពីបាត់ខ្លួនជាសាធារណៈអស់រយៈពេល៣ខែ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា នាង Fan Bingbing បានគេចវេសពន្ធ ដោយប្រើប្រាស់កិច្ចសន្យា២ដាច់ដោយឡែកពីគ្នាសម្រាប់ការងាររបស់នាងលើខ្សែភាពយន្ត "Air Strike"៕
 

adverise with khmeread