West Ham ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Oliver Giroud

            ក្លឹប West Ham កំពុង​ពិចារណា​ដាក់សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ Oliver Giroud ។   

          ក្លឹប West Ham បានចាប់អារម្មណ៍​នឹង​ខ្សែប្រយុទ្ធរបស់​ក្លឹប Chelsea រូបនេះ​យូរ​មក​ហើយ​​។ ក្លឹប West Ham ក៏ធ្លាប់​ទាក់ទង​មក​ Giroud តាំងពីមុន​ពេល​កីឡាករ​រូបនេះ​សម្រេចចិត្ត​ផ្ទេរមក​ក្លឹប Stamford Bridge ខណ:ពេល​ Giroud កំពុង​ពិចារណា​អនាគតរបស់ខ្លួន​នៅ​ក្លឹប Arsenal។

          ប៉ុន្តែ Giroud បាន​បដិសេធ ដោយ​ដឹងថា មាន​សំណើ​ប្រសើរ​ជាងនេះ​។  ទោះបីជា​យ៉ាងណាកិច្ច​សន្យារបស់ Giroud ​នៅ Chelsea នឹង​បញ្ចប់នៅ​ដំណាច់រដូវកាល​នេះ ស្របពេលដែលគ្រូបង្វឹកក្លឹប West Ham ​លោក Manuel Pellegrini ចង់បន្ថែមគុណភាព​នៅ​តំបន់​ប្រយុទ្ធ​របស់លោក៕

adverise with khmeread