អ្នកវិទ្យាសាស្ត្ររបស់អង្គការលោក Bill Gages បង្កើតស្រោមអនាម័យចេះបង្កើតទឹករំអិលដោយខ្លួនឯង ទោះកកិតចុះឡើង ១០០០ ដងក៏នៅតែរអិលស្រួល!

អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានរកឃើញវិធីផលិតស្រោមអនាម័យបញ្ចេញទឹករអិលដោយខ្លួនឯង ដែលធ្វើឱ្យវារអិលនៅពេលណាដែលមានការកកិត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨តុលា។

ក្រុមការងារដែលគាំទ្រដោយមូលនិធិ Bill and Melinda Gates បាននិយាយថា ស្រោមអនាម័យថ្មីត្រូវបានគេប្រើថ្នាំពិសេស ដែលអាចឱ្យវារអិលបានយូរ។

ហើយពួកគេសង្ឃឹមថាវានឹងធ្វើឱ្យមនុស្សកាន់តែចង់ប្រើស្រោមអនាម័យ ដែលអាចការពារពីការឆ្លងកាមរោគតាមរយៈការរួមភេទ (STIs) ក៏ដូចជាការមានផ្ទៃពោះដែលមិនចង់បានផងដែរ។

ដោយមិនមានប្រេងរអិលគ្រប់គ្រាន់ ការរួមភេទអាចនឹងធ្វើឱ្យអ្នកឈឺចាប់ ហើយស្រោមអាចនឹងដាច់រហែក។

នៅពេលប្រើវាបានត្រឹមត្រូវ ស្រោមអាចនឹងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្ដែសម្រាប់អ្នករាល់គ្នាមិនដូច្នេះឡើយ។

យ៉ាងណាមិញ សម្រាប់ស្រោមអនាម័យថ្មីគឺមានប្រេងរំអិលជាស្រេចដើម្បីធ្វើឱ្យអ្នកប្រើងាយស្រួលក្នុងការរួមភេទ។

កាន់តែពិសេសនោះ ស្រោមនេះអាចស៊កចុះឡើងក្នុងប្រដាប់ភេទបានដល់ទៅ ១០០០ ដងដោយមិនដាច់រហែក និងមិនឈប់រអិលឡើយ។ នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្ដី Royal Society Open Science Journal ៕

adverise with khmeread

អ្នកនឹងចូលចិត្ត