របងលួសដែលព័ទ្ធជុំវិញប្រទេស Macedonia កាលពីយប់មិញម្សិលមិញនេះ បានក្លាយជាព្រំដែនមួយថ្មីមួយផ្សេងទៀតនៅក្នុងការប៉ុនប៉ងរបស់អឺរ៉ុបដើម្បីដោះស្រាយវិបត្តិចំណាកស្រុក ខណៈដែលប្រទេសក្រិកត្រូវបានប្រាប់ថានឹងត្រូវតែប្រឈមមុខក្នុងការធ្វើ "ពលិកម្ម" ស្រោចស្រង់តំបន់អឺរ៉ុប។
កាលពីថ្ងៃម្សិលមិញនេះ ប្រទេសអូទ្រីស និងបណ្តាប្រទេសនៅក្នុងតំបន់បាល់កង់បានបដិសេធក្នុងការបន្ធូរបន្ថយការរឹតបន្តឹងតំបន់ព្រំដែន ដែលបាននាំឱ្យក្រិកបច្ចុប្បន្នត្រូវនៅដាច់សង្វែកតំបន់អឺរ៉ុបហើយ។
របងចម្ងាយ ១៩ មាយស៍ (៣០,៥គីឡូម៉ែត្រ) ត្រូវបានគេដាក់ពង្រាយតាមបណ្តោយព្រំដែនប្រទេស Macedonia ដែលមានកម្ពស់ ៨ហ្វីត (២,៤ ម៉ែត្រ) ដើម្បីទប់ស្កាត់ជនភៀសខ្លួនរាប់សិបម៉ឺននាក់ដែលកំពុងជាប់កកកុញក្នុងប្រទេសក្រិក។
អធិការបតីប្រទេសអូទ្រីសលោក Werner Faymann ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា ការត្រួតពិនិត្យតាមបណ្តាយព្រំដែនដែលបានដាក់ចេញនៅទូទាំងតំបន់អឺរ៉ុបគឺត្រូវការចាំបាច់ដើម្បីបញ្ចប់ "ភាពវឹកវរគ្មានសណ្តាប់ធ្នាប់"។ លោកបានព្រមានថា អូទ្រីសនឹងមិនរង់ចាំទុកផ្លូវឱ្យអាល្លឺម៉ង់តទៅទៀតនោះឡើយ៕
