គ្មានពេលទៅពេទ្យពិនិត្យសុខភាពទៀងទាត់ យកស្លាបព្រាកោសអណ្តាត រួចអនុវត្តវិធីនេះ១នាទី អាចដឹងថា មានបញ្ហាសុខភាពអ្វីខ្លះ!

ការថែរក្សាសុខភាពរបស់យើង គឺជារឿងសំខាន់ក្នុងជីវិត។ យ៉ាងណាមិញ យើងកម្រទៅពេទ្យពិនិត្យសុខភាពណាស់ ហើយការទៅពិនិត្យសុខភាពឱ្យបានញឹកញាប់គឺជារឿងសំខាន់បំផុតដែលអ្នកត្រូវធ្វើ។ ប៉ុន្ដែមានគន្លឹះមួយចំនួន អាចជួយអ្នកដើម្បីឆែកមើលសុខភាពរបស់អ្នក និងមើលថាតើមានអ្វីមិនប្រក្រតីបាន។

រឿងដែលអ្នកត្រូវធ្វើ គឺយកស្លាបព្រាបាយ ១ និងកោសអណ្ដាតរបស់ខ្លួន បន្ទាប់មកដាក់ក្នុងថង់ថ្លាមានមាត់សម្រាប់បិទ និងទុកវាចោលក្រោមពន្លឺអំពូលរយៈពេល ១ នាទី។ បន្ទាប់ពីរង់ចាំមួយនាទីរួច ទាញស្លាបព្រាបាយចេញពីថង់ និងពិនិត្យមើលថាតើ ស្លាបព្រាបាយនោះមានក្លិនដែរឬទេ។ ប្រសិនបើមិនមានក្លិននោះទេ គឺសុខភាពរបស់អ្នកល្អប្រសើរធម្មតា ប្រសិនបើមានក្លិនជូរ គឺវាទាក់ទងនឹងបញ្ហាសួត និងក្រពះ ខណៈដែលក្លិនផ្អែម គឺជារោគសញ្ញាទឹកនោមផ្អែម។ ប្រសិនបើស្លាបព្រាបមានក្លិនដូចអាម៉ូញាក់ អ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងតម្រងនោមហើយ។

ពណ៌កំណកអណ្ដាតរបស់អ្នកក៏អាចបង្ហាញពីអាការៈជំងឺបានដែរ។ ឧទាហរណ៍ ដូចជាពណ៌ស មានន័យថាអ្នកកំពុងឆ្លងមេរោគដង្ហើមមួយហើយ។ ប្រសិនបើវាមានពណ៌ទឹកក្រូច អ្នកប្រហែលជាមានបញ្ហាតម្រងនោម ខណៈដែលពណ៌ស្វាយនៅអណ្ដាតអាចនឹងទាក់ទងនឹងលំហូរឈាមខ្សោយ កម្រិតជាតិកូឡេស្ដេរ៉ុលខ្ពស់។

ចំណាំ៖ វិធីនេះគ្រាន់តែជាតម្រុយបឋមដើម្បីដាស់តឿនលោកអ្នកឱ្យប្រញាប់ទៅពិនិត្យសុខភាព ដើម្បីបង្ការជាជាងព្យាបាល។ លទ្ធផលជាក់ច្បាស់១០០ភាគរយគឺទៅពិនិត្យដល់មន្ទីរពេទ្យដើម្បីបំបាត់សង្ស័យ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត