កើតជំងឺធ្លាក់ទឹកចិត្ត មិនចាំបាច់រកថ្នាំពេទ្យឯណាឆ្ងាយទេ ទំពារអាហារសម្រន់តែមួយមុខ ដូចមានមនុស្សសំណព្វចិត្តអង្គុយលើកទឹកចិត្តជាប់រហូត!

នៅពេលអ្នកឃ្លានអាហារសម្រន់ ដែលអាចបង្កើនកម្លាំងនិងប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តបានក្នុងពេលដំណាលគ្នា អ្នកគួរតែជ្រើសរើសយកគ្រាប់ស្វាយចន្ទី។ គ្រាប់ស្វាយចន្ទីមិនត្រឹមមានរសជាតិឆ្ងាញ់ទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនទៀតផង។ គ្រាប់ស្វាយចន្ទីផ្ទុកទៅដោយវីតាមីនចម្រុះ និងជីវជាតិចិញ្ចឹមចាំបាច់ ដែលល្អបំផុតដើម្បីប្រឆាំងការធ្លាក់ទឹកចិត្ត។ 

ក្រៅពីព្យាបាលជំងឺបាក់ទឹកចិត្តយ៉ាងពូកែ វានៅផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
១. ជំរុញសុខភាពបេះដូង ដោយសារខ្លាញ់ធម្មជាតិរបស់វា។ 
២. ជំរុញប្រព័ន្ធភាពស៊ាំ ដោយសារផ្ទុកទៅដោយសារធាតុអង់ទីអុកស៊ីដង់ខ្ពស់។
៣. ជំរុញសុខភាពធ្មេញនិងឆ្អឹងរឹងមាំ ដោយសារវាជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ។
៤. កាត់បន្ថយឱកាសក្នុងការកើតគ្រួសក្នុងតម្រងនោម ដោយសារតែសារធាតុអង់ទីអុកស៊ីដង់របស់វា៕

adverise with khmeread

អ្នកនឹងចូលចិត្ត