adverise with khmeread 1c08bb02 d2ac 4254 9076 e231425c2765

អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​កងកម្លាំង​ចាប់​ពួកជួញ​គ្រឿងញៀន​៤​នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​លោក គួច ចំរើន​​ ​អភិបាល​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទីតាំង​ជក់ និង​ចែកចាយ​គ្រឿង​ញៀន​មួយកន្លែង ស្ថិត​ភូមិ ៣ ផ្លូវ​រថភ្លើង (R6) សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​មីនាឆ្នាំ​២០១៦​នេះ​។​

     ប្រតិបត្តិការ​នេះ  សមតថ​កិច្ច​ដកហូត​វត្ថុតាង​ដែល​ប្រើប្រាស់​សម្រាប់​ជក់​ថ្នាំ​មួយចំនួន ព្រមទាំង​បាន​បញ្ជូន​ខ្លួន​បុរស​ទាំង ៤​នាក់​នោះ​ទៅកាន់​កងរាជអាវុធហត្ថ​ខណ្ឌ ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​បន្ត ។​

    កាលពី​ថ្ងៃទី ២៩​កុម្ភៈ​ឆ្នាំ​២០១៦ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ឱកាសលោក​ចូលរួម​បិទ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០១៥​និង​ទិសដៅ​ឆ្នាំ​២០១៦​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា "​កម្ពុជា​ល្មម​ដល់ពេល​ប្រកាសអាសន្ន​បញ្ហា​គ្រឿងញៀន ព្រោះ​មានការ​ចែកចាយ​និង​ប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​"៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់