adverise with khmeread 1

១២ សន្លឹក​នៃ​រូបភាព និង​វីដេអូ​ដ៏​អស្ចារ្យ​ដែល​ផ្តិត​យក​ដោយ​អវកាសយានិក​អាមេរិក​លោក Scott Kelly

អវកាសយានិក​អាមេរិក​លោក Scott Kelly និង​សម​ភាគី​ជនជាតិ​រុស្ស៊ី​របស់ខ្លួន​លោក Mikhail Kornienko បានធ្វើការ​ត្រលប់​មកកាន់​ផែនដី​វិញ បន្ទាប់ពី​បាន​ចំណាយពេល​ស្ទើរតែ ១២ ខែ​ពេញ​នៅលើ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS)​។

​ហើយ​ការ​ត្រឡប់មកវិញ​មួយ​នេះ​គាត់​ក៏បាន​ភ្ជាប់​មកវិញ​ជាមួយ​រូបភាព និង​វីដេអូ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​អាកា​ស​យានិក​អាមេរិក​រូបនេះ​ផងដែរ​។​

​អាកាសយានិក​វ័យ ៥២ ឆ្នាំ​រូបនេះ​បានធ្វើការ​ផ្តិត​យក​រូបភាព​លើសពី ១.០០០ សន្លឹក​ពី​ទីតាំង​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) ក្នុងអំឡុង​រយៈពេល​ចំនួន ៣៤០ ថ្ងៃ​របស់គាត់​។ ដោយ​ទិដ្ឋភាព​ដ៏​ទាក់ទាញ​ទាំងនោះ​រួមមាន ទិដ្ឋភាព​នៃ​ព្រះអាទិត្យ​រះ ព្យុះ​ព្រិល និង​ព្យុះកំ​បត់​ត្បូង Aurora សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ និង​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ភ្នំ​មួយចំនួន​ដែល​ស្ថិតនៅលើ​ភពផែនដី​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ RT

មតិយោបល់