តុក្កតា Simpson កាលពី ១៣ ឆ្នាំមុន ទាយត្រូវម្តងទៀតហើយ លើកនេះគឺទាយឆុតអំពីការលក់កញ្ឆាស្របច្បាប់នៅកាណាដា

គំនូរជីវចលអាមេរិក "The Simpsons" សាជាថ្មីម្តងទៀតហាក់ដូចជាបានដើរមុនពេលវេលា ដោយតុក្តាមួយនេះបានទស្សន៍ទាយដឹងពីការប្រើប្រាស់ដោយស្របច្បាប់នៃកញ្ឆារបស់ប្រទេសកាណាដា កាលពី១៣ឆ្នាំកន្លងទៅ គឺមុនពេលហាងលក់កញ្ឆាទូទាំងប្រទេសមួយនេះ បានលក់ដាច់អស់ពីស្តុកត្រឹមថ្ងៃទីពីរនៃការចេញច្បាប់ប្រើប្រាស់ស្របច្បាប់។

នៅក្នុងវគ្គមួយមានឈ្មោះ "Midnight Rx" នាឆ្នាំ២០០៥ ឈុតមួយក្នុងអំឡុងនៃរដូវកាលទី១៦ តួអង្គ Mr Burns បានចាប់ផ្តើមបើកហាងលក់ថ្នាំញៀនអាចទិញបានស្របច្បាប់នៅទីក្រុង Springfield រដ្ឋ Illinois។

តួអង្គ Homer និង Grampa Simpson កំពុងចាប់ផ្តើមរត់ពន្ធគ្រឿងញៀនតម្លៃថោកពីទីក្រុង Manitoba ប្រទេសកាណាដា ហើយបានដឹងថាពួកគេត្រូវបានសាទរដូចជាវីរបុរស។ នៅក្នុងដំណើរដើរមុនពេលវេលាមួយរបស់ពួកគេ ពួកគេត្រូវបានចូលរួមដោយតួអង្គ Apu និង Ned ។

ខណៈនៅក្នុងប្រទេសកាណាដា Ned បានជួបជាមួយនឹងតួអង្គជនជាតិកាណាដាស្រដៀងគាត់ ដែលមានសក់រួញ ប៉ុន្តែភ្លាមៗបានបង្ហាញការមិនពេញចេញទៅលើតួអង្គថ្មីមួយនេះ បន្ទាប់ពីសមភាគីរបស់ខ្លួនព្យាយាមផ្តល់គាត់នូវបារីកញ្ឆាហៅថា "Reeferino" មួយដើមដល់ខ្លួន។

"វាគឺស្របច្បាប់នៅទីនេះ" តួអង្គ Ned កាណាដា បានប្រាប់ទៅសមភាគីអាមេរិករបស់ខ្លួន។ Ned ភ្លាមៗស៊កទៅវិញថា "ពួកគេបានព្រមានខ្ញុំថា សាតាំង (បិសាច) នឹងទាក់ទាញចិត្ត។ តោះទៅ!"។

Simpsons បានទស្សន៍ទាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបានកើតឡើងផ្សេងៗទៀតជាច្រើនពីមុន ដែលអ្វីគួរឱ្យចាប់បំផុតនោះគឺការឈ្នះឆ្នោតជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត